សន្តអសនៈនឹងចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែនបន្តទៀត

សន្តអសនៈបានបង្ហាញនូវជំហរគាំទ្រនិងត្រៀមខ្លួនចូលរួមប្រសិនបើមានសន្និសីទស្តីអំពសន្តិភាពនៅអ៊ុយក្រែនត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតមែននោះ ។

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអសនៈបានបញ្ជាក់បញ្ជាក់នៅពេលថ្មីៗនេះថា សន្តអសនៈនឹងចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែនជាថ្មីម្តងទៀត ដូចដែលបានចូលរួម២ដងរួចមកហើយនោះ​ ជាពិសេសគឺដូចជាការចូលរួមកាលពីពេលដែលអារ៉ាប់ប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ ។​

ថ្មីៗនេះនៅវេទិកាសេដ្ឋកិច្ចពិភពលោក លោក វោឡូឌីមៀ ហ្សាឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន​ បានស្នើលើកឡើងនូវសន្និសីទសន្តិភាពកម្រិតខ្ពស់មួយសម្រាប់អ៊ុយក្រែន​។​

ចំពោះបញ្ហានេះ លោកកាឌីណាល់ក៏បានមានប្រសាសន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សន្តអសនៈនៅក្នុងការស្វែងរកសន្តិភាព និង​ដំណោះស្រាយមនុស្សជាតិនៅប្រទេសនេះ ។​

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​កំណត់​ខ្លួន​យើង​យ៉ាង​ហោច​ណាស់​មក​ទល់​ពេល​នេះ យើងបានធ្វើកិច្ចការមនុស្សធម៌ជាច្រើន ”។

លោកកាឌីណាល់បានមានប្រសាសន៍បន្ថែមថា ចំនុចមួយក្នុងចំណោមចំនុចទាំងដប់នៃវេទិកាសន្តិភាពរបស់ លោក ហ្សាឡេនស្គី  ទាក់ទងនឹងបញ្ហាមនុស្សធម៌ គឺជាចំនុច ដែល សន្តអសនៈបានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំងកន្លងមកនេះ​។

Daily Program

Livesteam thumbnail