សន្តអសនៈជំរុញអោយពិភពលោកលើកកំពស់ចរន្តសេដ្ឋកិច្ចប្រកបដោយសាមគ្គីភាព
លោកកាឌីណាលើ ភីធ័ ធកសុន (Peter Turkson) តំណាងជាន់ខ្ពស់របស់សន្តអសនៈ បានលើកឡើងនូវតម្រូវការនៃការដែលពិភពលោកលើកកំពស់ចរន្តសេដ្ឋកិច្ចប្រកបដោយសាមគ្គី ភាព ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទស្សនៈនេះបានត្រូវលើកឡើងដោយលោកកាឌីណាល់នៅ ពេលដែលលោកចូលរួមកម្មវិធីពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីសប្តាហ៍មុន ។
នៅក្នុងឱកាសនោះ លោកកាឌីណាល់បានមានប្រសាសន៍ថា សហគ្រិននានានៅលើពិភពលោកគឺពិតជាមានភាពចាំបាច់នៅក្នុងការលើកកំពស់នូវគំរូអាជីវកម្ម និង គួរតែកែលំអរគោលដៅរបស់ពួកគេដោយធ្វើយ៉ាងណាលើកកំពស់សមាហរណកម្មសេដ្ឋកិច្ចដល់មនុស្សជាតិគ្រប់ សមាភាពនៃសង្គម ។
លោកកាឌីណាល់ក៏បានលើកឡើងនូវភាពចាំបាច់ឲ្យថ្នាក់ដឹកនាំប្រទេស និង សេដ្ឋកិច្ចមកពី ជុំវិញពិភពឡោក ធ្វើការកែលំអរគំរូបអាជីវកម្មនិងការប្រតិបត្តិកការងារសេដ្ឋកិច្ចរបស់ពួកគេ ធ្វើយ៉ាងណាគិតគូរដល់ផលប្រយោជន៍ដល់គ្រប់ភាគី ។
លោកកាឌីណាល់បានបន្តថា ជាសេចក្តីពិតទោះបីជាក្រុមហ៊ុនត្រូវបង្កើតឡើងដើម្បីរកប្រាក់ចំណេញក៏ដោយ តែក៏ពួកគេគួរតែតម្រឹមគោលដៅអាជីវកម្មរបស់ពួកគេជាមួយនឹងគុណតម្លៃដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងផលប្រយោជន៍រួមរបស់មនុស្សជាតិ។