ប្រមុខការទូតសន្តអាសនៈរំលឹកខួបលើកទី ៧៦ នៃឯករាជ្យភាពរបស់អ៊ីស្រាអែល
រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ លោកអគ្គអភិបាល ប៉ូល រីឆាយ ហ្គាឡាហ្គ័រ (Paul Richard Gallagher) បាន រំលេចនិងរំលឹកនូវខួបលើកទី ៧៦ នៃឯករាជ្យភាពរបស់អ៊ីស្រាអែល។
នៅក្នុងពិធីដែលរំលឹកដល់ខូបនៃការប្រកាសឯករាជ្យរបស់អ៊ីស្រាអែល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ដែលរៀបចំថ្មីៗនេះ លោកអគ្គអភិបាល រំលឹកពីប្រវត្តិសាស្ត្រការទូតរវាងសន្តអាសនៈ និងអ៊ីស្រាអែល ហើយបង្ហាញការជឿជាក់ថាការសន្ទនា និងធ្វើការរួមគ្នាឆ្ពោះទៅរកសន្តិភាពគឺអាចធ្វើទៅបាន។
លោកអគ្គអភិបាលបានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនានៅស្ថានទូតអ៊ីស្រាអែលប្រចាំសន្តអាសនៈថា ការបង្កើតរដ្ឋអ៊ីស្រាអែល និងការទទួលស្គាល់របស់ខ្លួននៅក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ តែងតែត្រូវបានគោរពដោយ សន្តអាសនៈ ។
លោកអគ្គអភិបាលបានបន្តថា ការគោរពដែលបង្ហាញដោយភាគីទាំងពីរ បានបង្កើតទំនាក់ទំនងការទូតពេញលេញ។
លោកអគ្គអភិបាលក៏បានរំលឹកថា កាលពី៣០ឆ្នាំមុន គឺនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៩៤ ភាគីទាំងពីរបានសម្ភោធបើកស្ថានអគ្គរាជទូតនិងអគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងៗខ្លួន។
លោកអគ្គអភិបាលបាននិយាយថា ៖ «ជម្រើសនយោបាយសន្តអាសនៈ ដើម្បីបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅតែត្រូវបានកំណត់យ៉ាងជ្រាលជ្រៅ»។
លោកបាន បាននិយាយថា "ជម្រើសនេះត្រូវបានជំរុញដោយការជឿជាក់ដែលដរាបណាអត្ថិភាពរបស់អ៊ីស្រាអែលមិនអាចត្រូវបានគេចោទសួរទេ ជំហរដ៏យូរអង្វែងរបស់ សន្តអសនៈ នៅតែមានសម្រាប់ ដំណោះស្រាយរដ្ឋពីរ។
លោកអគ្គអភិបាលក៏បានលើកឡើងនូវព្រឹត្តិការនៃ ការវាយប្រហារភេរវកម្ម ថ្ងៃទី៧ ខែតុលាដ៏រន្ធត់ដោយក្រុមហាម៉ាស់ និងកងជីវពលផ្សេងទៀតប្រឆាំងនឹងប្រជាជនអ៊ីស្រាអែល ដែលមនុស្សរាប់រយនាក់រួមទាំងជនជាតិជ្វីហ្វជាច្រើននាក់ត្រូវបានសម្លាប់ រំលោភ និងចាប់ធ្វើជាចំណាប់ខ្មាំងយ៉ាងព្រៃផ្សៃ៕