វិបត្តិកំពុងតែបន្តនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
អង្គការសហប្រជាជាតិបាន ការប្រកាសអំពីការកើនឡើងនូវការរើសអើងនិងអំពើហិង្សានៅក្នុងចំណោមក្រុមជនជាតិនានានៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាពិសេសគឺនៅក្នុងអំឡុងពេលដែលប្រទេសនេះទើបតែប្រកាសលទ្ធផល។
អង្គការសហប្រជាជាតិថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាប្រទេសដែលកំពុងមានភាពចលាចលបន្ទាប់ពីការបោះឆ្នោតដែលមានវិវាទកាលពីខែមុន។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសនេះទើបតែបានប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយលោក ហ្វេលិច ស៊ីសេខេឌី ( Felix Tshisekedi) ប្រធានាធិបតីនៅក្នុងតំណែងបានបន្តឈ្នះ។
បន្ទាប់ពីលទ្ធផលបានប្រកាស គណបក្សប្រឆាំងបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ ហើយបានហៅវាថា ជាការបោកប្រាស់។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វុលឃ័ ទួក ( Volker Turk) បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃពាក្យសំដីស្អប់ខ្ពើមផ្អែកលើជនជាតិភាគតិច និងការញុះញង់ឱ្យមានអំពើហិង្សានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ លោកបាននិយាយថា វោហាសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម បន្ទាបបន្ថោក និងញុះញង់កំពុងតែបន្ត បង្កឱ្យមានភាពតានតឹង និងអំពើហិង្សាកាន់តែស៊ីជម្រៅបន្ថែមទៀត៕