លោកអភិបាលព្រះសហគមន៍វៀតណាម៖ សន្និបាតត្រាស់ហៅថ្នាក់ដឹកនាំព្រះសហគមន៍កុំឲ្យប្រញាប់ឆ្លើយមុនពេលគេសួរ

លោក ចូសេប ដូម៉ាញ់ ហង (Joseph Do Manh Hung) អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគ ផានធៀត ( Phan Thiet) នៅក្នុងប្រទេសវៀតណាម បានលើកឡើងនៅក្នុងសន្និបាតព្រះសហគមន៍កាតូលិកអាស៊ី ថា ថ្នាក់ដឹកនាំព្រះសហគមន៍នានាគួរ ផ្លាស់ប្តូរ វិធីសាស្រ្តនៃភាពជាអ្នកដឹកនាំដែលផ្តោតលើការផ្តល់ចម្លើយទៅជាវិធីសាស្រ្តដែលស្តាប់សំណួរ និងព្យាយាមស្តាប់ការចែករំលែកបទពិសោធន៍របស់គ្រិស្តបរិស័ទ ជាមុន ចាំឆ្លើយនូវសំណួរឫចម្ងល់ដែលមាន។

លោកអភិបាលបានមានប្រសាសន៍ក្នុងអំឡុងពេលសន្ទនាជាមួយបណ្ឌិត គ្រីស្ទីណា ខេង ( Christina Kheng) សមាជិកនៃគណៈកម្មការអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ( FABC) ថា សន្និបាតលើកនេះបានផ្លាស់ប្តូរលោកពីអ្នកដឹកនាំដែលមានអារម្មណ៍ថាមានទំនួលខុសត្រូវក្នុងការផ្តល់ចម្លើយទៅជាអ្នកដែលកំពុងរៀនទទួលសំណួរទៅវិញ។

ការចែករំលែកនេះបានធ្វើឡើងក្នុងអំឡុងពេលចូលសន្និបាត រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី​៣ខែកញ្ញា នៅក្នុងសន្និបាតព្រះសហគមន៍អាស៊ីដោយបានប្រមូលផ្តុំលោអភិបាល សមាជិកក្រុមសមាគមសាសនា និងប្រតិភូផ្សេងទៀតមកពីទូទាំងអាស៊ី ដើម្បីពិភាក្សាអំពីជំហានជាក់ស្តែងសម្រាប់ពង្រឹងដំណើរការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍កាតូលិកនៅទូទាំងអាស៊ី ។

លោកបានលើកឡើងថា សន្និបាតពេលនេះ មិនមែនជាវេទិកាពិភាក្សាអំពីការបង្កើតរចនាសម្ព័ន្ធរបស់ព្រះសហគមន៍ថ្មី ឬការរៀបចំជំនួប បន្ថែមទៀតនោះទេ ប៉ុន្តែជាការប្រមូលផ្តុំ ការប្រែចិត្តគំនិត លើរបៀបដែលថ្នាក់ដឹកនាំព្រះសហគមន៍ត្រូវ ស្តាប់ ត្រូវយល់ និងត្រូវធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។

Daily Program

Livesteam thumbnail
khmer popup image