លោកបូជាចារ្យនៅមីយ៉ាន់ម៉ាត្រូវបានគេបាញ់ពេលកំពុងប្រារព្ធពិធីថ្វាអភិបូជា

លោកបូជាចារ្យ​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ចំនួន​ប្រាំ​គ្រាប់​ខណៈពេលលោក​កំពុង​ប្រារព្ធ​ពិធី​ថ្វាយអ​ភិបួជា​នៅ​ភូមិភាគមីយីតគ្យីណា (Myitkyina) ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

យោងតាមរបាយការណ៍ ជនមិនស្គាល់មុខពីរនាក់បានបើកការបាញ់ប្រហារទៅលើលោក បូ​ជា​ចារ្យ ប៉ូល ឃ្វីន សាន អោង (Paul Hkwin Shane Aung) ដែលកំពុងតែបម្រើព្រះសហគមន៍កាតូលិកនៃព្រះវិហារសន្ត ប៉ាទ្រិក ( St. Patrick's )ក្នុងទីក្រុង ម៉ូនីយីន( Mohnyin) កាលពីព្រឹកថ្ងៃ​សុក្រសប្តាហ៍មុន។

លោកបូជាចារ្យអាយុ ៤០ឆ្នាំកំពុងថ្វាយអភិបូជាជាមួយគ្រិស្តបរិស័ទ និងសិស្សានុសិស្សជាច្រើននាក់ នៅពេលដែលគាត់ត្រូវបានគេបាញ់របួសយ៉ាងធ្ងន់ធ្ងរ។

ពេល​នេះ​លោកបូជាចារ្យកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​កំពុង​ធ្វើ​ការ​វះកាត់ បន្ទាប់​ពី​ទទួល​បាន​របួស​ដោយ​គ្រាប់​កាំភ្លើង​យ៉ាង​ធ្ងន់ធ្ងរ។

លោកបូជាចារ្យ ត្រូវបានតែងតាំង ក្នុងឆ្នាំ២០១៣ ហើយត្រូវបានគេស្គាល់ដោយសារស​កម្មភា​ពផ្សព្វផ្សាយសាសនារបស់លោក។

លោក​ត្រូវ​បាន​សហគមន៍​ចាត់​ទុក​ថា ​មាន​តួនាទី​ជា «មនុស្ស​រាប​ទាប និង​មាន​ចិត្ត​មេត្តា» ជា​ពិ​សេស​នៅ​ពេល​ដែល​លោកត្រូវ​បាន​​ចាត់​ឱ្យ​ទៅបម្រើកិច្ចការសផ្សេងៗនៅក្នុងព្រះសហគមន៍រា​ប់តាំងពីមើលថែទាំជនក្រីក្រ យុវជន និងជនភៀសខ្លួន ដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រ​ទេសមីយ៉ាន់ម៉ា៕

Daily Program

Livesteam thumbnail