លោកកាឌីណាល់ ប៉ារ៉ូលីន លើកទឹកចិត្តនិស្សិតឲ្យការពារជំនឿ
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីសន្តអសនៈបាន លើកទឹកចិត្តនិស្សិតសាកលវិទ្យាល័យ Università Cattolica ក្នុងទីក្រុង មីឡាន ឱ្យចំណាយពេលវេលារបស់ពួកគេឱ្យបានច្រើនបំផុតនាពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ។
លោកកាឌីណាល់បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់និស្សិតសាកលវិទ្យាល័យនៅពេលនេះ គឺអាចបង្កើតអនាគតដ៏ល្អប្រសើរមួយនៅពេលអនាគតដូច្នេះសូមប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងការងារ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការលើកទឹកចិត្តនេះគឺបានធ្វើឡងនៅក្នុងឱកាសដែលសាកលវិទ្យាល័យនេះបានរៀបចំខូប១០០ឆ្នាំរបស់សាកលវិទ្យាល័យ។
លោកកាឌីណាល់បានថ្លែងថា ការខិតខំសិក្សានឹងបង្កលក្ខណៈដល់ការស្វែងរក នូវតម្រូវការសម្រាប់អនាគតរបស់មនុស្សជំនាន់ថ្មី ដែលបង្កប់ន័យ និងការស្វែងរកអត្ថន័យ នៃកិច្ចសន្ទនា។
លោកកាឌីណាល់ បានគូសបញ្ជាក់ អ្នកជំនាញត្រូវការស្រាវជ្រាវដែលជារឿយៗនាំដល់ការច្នៃប្រឌិតដើម្បីឈានទៅរកជោគជ័យនៃការសម្រេចចិត្តល្អបំផុតសម្រាប់ការរីកចម្រើននៃគ្រួសារនិងសង្គម៕