លោកកាឌីណាល់មួយរូបទទួលមរណភាពនៅអាយុ៩១ឆ្នាំ

លោក កាឌីណាល់ ភេដ្រូ រូប៊ីយ៉ាតូ សេន (Pedro Rubiano Sáenz) អតីតអគ្គអភិបាលនៃព្រះសហគមន៍បូហ្គោតា នៃប្រទេសកូឡំប៊ី បានទទួលមរណភាពនៅអាយុ ៩១ ឆ្នាំ។

លោកអគ្គអភិបាលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយសម្តេចប៉ា​បហ្រ្វង់ស៊ីស្កូក៏បានផ្ញើតេឡេក្រាមចូលរួមមរណៈទុក្ខជូនព្រះសហគមន៍ គ្រីស្តបរិស័ទ នានា តាមរយៈលោកកាឌីណាលើ ល្វី ចូសេ រូដា អាប៉ារីស៊ីអូ (Luis José Rueda Aparicio)។

សម្តេចប៉ាបបានចូលរួមរំលែកទុក្ឋដ៏ក្រៀមក្រំនេះ ហើយបានអធិដ្ឋានជូនលោកអគ្គអភិបាលដែលបានទទួលមរណភាព។

លោកកាឌីណាល់ ត្រូវបានគេដឹងថា គឺត្រូវបានសម្តេចប៉ាបយូហានប៉ូលទី២ តែងតាំង ហើយលោកធ្លាប់ដឹកនាំក្រុមប្រឹក្សាអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក នៅប្រទេសកូឡំប៊ី ៣ អណត្តិ។

លោកកាឌីណាល់គឺជាអគ្គអភីបាលនៃព្រះសហគមន៍បូហ្គោតាតាំងពីឆ្នាំ១៩៩៤ រហូតដល់ចូលនិវត្តន៍នក្នុងឆ្នាំ២០១០៕

Daily Program

Livesteam thumbnail