លោកកាឌីណាល់មួយរូបថា ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាមិនមែនជាដំណោះស្រាយ
លោកកាឌីណាល់មួយរូបថា ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាមិនមែនជាដំណោះស្រាយ
នៅក្នុងបទសម្ភាសជាមួយនឹងវ៉ាទីកង់ញូវ លោកកាឌីណាល់ ព្យែបាទីស្តា ភីហ្សាបាឡា ( Pierbattista Pizzaballa) ទទួលបន្ទុកព្រះសហគមន៍មួយនៅទីក្រុងជេរូសាឡឹម បានមានប្រសាសន៍ថា ការវាយប្រហារទម្លាក់គ្រាប់បែកនៅហ្គាហ្សាមិនមែនជាដំណោះស្រាយនោះទេ ។
លោកកាឌីណាល់បានបង្ហាញនិងបញ្ជាក់នូវការសោកស្តាយ សម្រាប់អ្វីដែលបានកើតមានឡើងបណ្តាមកពីទំនាស់នៅក្នុងដែនដីពិសិដ្ឋ ដ៏បង្ហូរឈាម។
លោកកាឌីណាល់បានមានប្រសាសន៍ថា ៖ «ក្រុមហាម៉ាស់បានប្រពឹត្តនូវអំពីដែលឃោរឃៅ ប៉ុន្តែថា ពេលនេះអ្នករងទុក្ខបែរជាប្រជាពលរដ្ឋប្រមាណជា ២ លាននាក់ ដែលកំពុងតែរស់នៅទាំងទុរភិក្សដោយមិនមានជំនួយ»។
លោកបានមានបន្ទូលថា ដោយសារតែសហគមន៍លោកគឺមានទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល លោកបានឃើញតែទឹកភ្នែក ភាពវេទនា និងសោដនាដកម្មដោយសារតែជម្លោះនេះ ។
លោកកាឌីណាល់បានមានប្រសាសន៍ថា ៖ «ទោះបីជាគ្មានពន្លឺក៏ពិតមែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពពិតជាមិនអាចទុកមួយឡែកបានទេ ពលរដ្ឋស៊ីវិលកំពុងតែរងទុក្ខវេទនាខ្លាំងណាស់នៅពេលនេះ»។
លោកកាឌីណាល់បានមានប្រសាសន៍ថា នៅពេលនេះមនុស្សប្រមាណជា ៥០០០ នាក់ នៅក្នុងព្រះសហគមន៍ដែលភាគច្រើនគឺជាស្រ្តីនិង កុមារ គឺកំពុងតែរស់ដោយគ្មានអ្វីទាំងអស់តាំងពីជម្រក ទឹក អាហារ អគ្គីសនី ។
លោកកាឌីណាល់ក៏ជំរុញឲ្យគ្រប់ភាគីរិះគិតអំពីការបើកអោយដំណើរការនៅច្រករបៀបមនុស្សធម៌សម្រាប់ជំរុញដោះស្រាយបញ្ហា និងការលំបាកដែលពលរដ្ឋកំពុងតែវេទនា៕