លោកកាឌីណាល់ព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ាថ្វាយអភិបូជានៅវ៉ាទីកង់

លោកកាឌីណាល់ ឆាល មោង បូ (Charles Maung Bo) នៃព្រះសហគមន៍កាតូលិកនៅក្នុងទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ​២០២៣ កន្លងទៅនេះ បានរៀបចំពិធិថ្វាយអភិបូជាមួយនៅវ៉ាទីកង់ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីថ្វាយអភិបូជានេះ គឺបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធិមហាសន្និបាទព្រះសហគមន៍ ដែលកំពុងតែបន្តរៀបចំនៅបុរីវ៉ាទីកង់នៅឡើយ ។

នៅក្នុងឱកាសនោះ លោកកាឌីណាល់ ក៏បានធ្វើធម្មទេសនា ដោយបានពន្យល់អំពីស្ថានការ​ណ៍នៃជំនឿ និងបញ្ហាខ្លះៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​

លោកកាឌីណាល់បានមានប្រសាសន៍ថា គ្រីស្តបរិស័ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តស្ថិ​ត​នៅលើផ្លូវនៃជំនឿរួមជាមួយនឹងព្រះសហគមន៍នានានៅអាស៊ី។

លោកកាឌីណាល់បានមានប្រសាសន៍ថា ជំនឿនៅតែបន្តបំភ្លឺពិភពខ្មៅងងឹតដែលបន្តអូសបន្លាយនៅមីយ៉ាន់ម៉ា ហើយយើងនៅតែបន្តដំណើរទៅមុខប្រកបដោយសេចក្តីសង្ឃឹម អំពីសន្តិភាព និង​យុត្តិធម៌សង្គម ។

លោកកាឌីណាល់ក៏បានសង្កត់ធ្ងន់អំពីដំណើរអប់រំជំនឿរបស់គ្រីស្តបរិស័ទ ហើយជំនឿគឺនៅតែបម្រើខាងផ្លូវវិញ្ញាណ ពោលគឺព្រះជាម្ចាស់ទ្រង់មិនដែលបោះបង់ប្រជារាស្រ្តរបស់ព្រះអង្គបានឡើយ៕

Daily Program

Livesteam thumbnail