រ៉ូហ៊ីនយ៉ាអាចជាជនរងគ្រោះដែលខ្វះការចាប់អារម្មណ៍នៅពេលនេះ
៧ឆ្នាំតាំងពីអំពើហិង្សាបានផ្ទុះនៅមីយ៉ាន់ម៉ាបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ភៀសខ្លួនចេញពីភូមិដ្ឋានរបស់ពួកគេនៅទឹកដីមីយ៉ាន់មក មកជ្រកកោននៅបងក្លាដេស ពួកគេកំពុងតែត្រូវបានគេអះអាងថា ហាក់ត្រូវបានគេបំភ្លេចឫក៏រក្សាភាពស្ងប់ស្ងាត់ខ្វះការយកចិត្តទុកដាក់ចំពោះសុខទុក្ខពួកគេ ។
មកដល់ពេលនេះក្រុមជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ១ លាននាក់បានកំពុងតែរស់នៅក្នុងជំរុំ នាតំបន់ ខុក បាហ្សា (Cox’s Bazar) នៅប្រទេសបង់ក្លេដេស។
ដោយសារតែវិបត្តិនិងហេតុការណ៍ថ្មីៗបានផ្ទុះឡើងអ្នកវិភាគមួយចំនួនបានសំដែងការព្រួយបារម្ភថា ជនជាតិរ៉ូហ៊ីងយ៉ាង ហាក់ត្រូវគេលែងនិយាយដល់ហើយនៅពេលនេះ ខណៈដែលមកដល់ពេលនេះស្ថានភាពដែលពួកគេកំពុងតែប្រឈម ទាំងនៅក្នុងជំរុំនិងក្រៅជំរុំគឺកាន់តែមានសភាពអាក្រក់ទៅៗ។
លោកស្រី សុលតាណា បេជូម (Sultana Begum) ប្រធានគោលនយោបាយមនុស្សធម៌ប្រចាំតំបន់អាស៊ីសម្រាប់អង្គការ Save the Children បាន ពិពណ៌នាអំពីស្ថានភាពរស់នៅក្នុងជំរុំនៅតំបន់ ខុក បាហ្សាថា «ពិតជាលំបាក»។ លោកស្រីបានប្រាប់សារព័ត៌មាន Vatican News ថា “សន្តិសុខនៅជំរុំគឺអាក្រក់ណាស់ មានក្រុមប្រដាប់អាវុធជាច្រើន ហើយអំពើហិង្សាកំពុងកើនឡើង”។
ជនជាតិរ៉ូហ៊ីងយ៉ាជាក្រុមជនជាតិភាគតិចដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមមានទីលំនៅ នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ ក្រោយពេលដែលផ្ទុះ នូវអំពើប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ានៅឆ្នាំ ២០១៧ពួកគេប្រមាណជា ៧៤០.០០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស និង ប្រមាណជា ១,៤លានបន្ត រស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរងនូវទុក្ខលំបាកជាច្រើន៕