រូបថតកម្រ១០សន្លឹករបស់សន្តមួយរូបត្រូវបានផ្សព្វផ្សាយ

រូបថតចំនួន ១០សន្លឹក ដែលមិនទាន់បានបោះពុម្ពផ្សាយរបស់ សន្ត ភេត ភីអូ ( Padre Pio) ឥឡូវនេះត្រូវបានផ្សព្វផ្សាយនឹងបើកចំហរ។

វ៉ាទីកង់ញូវបានរាយការណ៍ថា រូបថតទាំងនេះត្រូវបានផ្សព្វផ្សាយនៅចំថ្ងៃខូបកំណើតរំលឹកការចងចាំរបស់សន្ត ភេត​ ភីអូ ដែលជាអ្នកបង្កើតគំនិតផ្តួចផ្តើមឲ្យដំណើរការមូលនិធិសន្ត ភីអូ  (Saint Pio)​ លើកទី​២៥។

រូបថតទាំងនេះត្រូវបានគេ ជ្រើសរើសរូបថតមួយចំនួន ដែលថតដោយអ្នកថតរូបរបស់គាត់ឈ្មោះ អេលៀ ស្តេលូតូ​ ( Elia Stelluto) ​ហើយរូបថតនេះត្រូវបានថតដោយសម្រិតសម្រាំង ជាមួយនឹងបច្ចេកទេសថតដោយមិនចាំបាច់ប្រើហ្វ្លាស​។

លោក អេលៀ ស្តេលូតូ កើតនៅឆ្នាំ ១៩៣៥ គឺជាអ្នកថតរូបអាជីបដែលបានថតរូបរាប់ពាន់សន្លឹករបស់សន្តហ្រ្វង់ស៊ីស ក្នុងជីវិតប្រចាំថ្ងៃ ក្នុងអំឡុងពេលប្រារព្ធពិធីផ្សេងៗ។

លោក អង់ដ្រេ ថននីលី ( Andrea Tornielli) មន្រ្តីនៅក្រសួងទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយសន្តអាសនៈ បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតថា «លោកបូជាចារ្យ ភីអូ គឺជាសន្ត ដែលនៅតែពាក់ព័ន្ធនឹងការផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ។ លោកជានិម្មិតរូបនៃប្រព័ន្ធផ្សព្វផ្សាយមួយរបស់សន្តអាសនៈ»​៕

Daily Program

Livesteam thumbnail