រថយន្តក្រុងចំនួន ៤៥៥ គ្រឿង នឹង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃរយៈពេល៦ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ បាន​រៀបចំរថយន្តក្រុងចំនួន ៤៥៥ គ្រឿង​សម្រាប់ដឹកជញ្ជូន​ដោយឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនា​សប្តាហ៍ក្រោយនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៤​ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់។

សេចក្តីជូនដំណឹងបានបន្តថា ​ក្នុងនោះសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង។

សម្រាប់ទីតាំង និង​​ពេលវេលានៃការ​ចេញដំណើរ មានដូចខាងក្រោម៖

Daily Program

Livesteam thumbnail