រដ្ឋបាលខេត្តស្ទឹងត្រែង ណែនាំពីវិធានការការពារត្រីមេពូជនៅ រដូវពងកូនសម្រាប់តំបន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ពីរដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។
រដ្ឋបាលខេត្តស្ទឹងត្រែងបានបន្តថា ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «ទន្ទឹមជាមួយគ្នានេះដែរ សូមបងប្អូន មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាស អន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត»។
ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ ប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា៖ សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអ្នកនេសាទទាំងអស់នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ ជាពិសេសត្រូវចងចាំ និងអនុវត្តតាមយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧នរដ្ឋសភា ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវធនធានមច្ឆាជាតិយើងឲ្យ បានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

 

Daily Program

Livesteam thumbnail