យុវជនជនជាតិដើមភាគតិចជាអ្នកថែរក្សាវប្បធម៌

តំណាងជាន់ខ្ពស់របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា យុវជនជនជាតិដើមភាគតិចគឺជាអ្នកដែលកំពុងតែថែរក្សា និងអភិរក្សវប្បធម៌និងប្រពៃណីដ៏សកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលថ្លែងទៅកាន់វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើមក្នុងសម័យប្រជុំលើកទី ២៣ នៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន លោក អគ្គអភិបាល ហ្គាប្រ៊ីអែល កាហ្សា (Gabriele Caccia )អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃ សន្តអាសនៈបានថ្លែងទៅកាន់អង្គការសហប្រជាជាតិ អំពីសារៈសំខាន់នៃការគាំទ្រជនជាតិដើមភាគតិច ជាពិសេសយុវជន។

នៅក្នុងកិច្ចប្រជុំដែលគេផ្តោតសំខាន់នៅលើ“ការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក្នុងការសម្រេចដោយខ្លួនឯងក្នុងបរិបទនៃសេចក្តីថ្លៃងការណ៍ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ៖ «ការសង្កត់ធ្ងន់លើសម្លេងរបស់យុវជនជនជាតិដើមភាគតិច» លោកអគ្គអភិបាលបានទទួលស្គាល់ការងាររបស់វេទិកាអចិន្ត្រៃយ៍ស្តីពីបញ្ហាជនជាតិដើម។

លោកអគ្គអភិបានក៏​បាន​បន្ត​ផ្តល់​ជូន​នូវ «ការ​ឆ្លុះ​បញ្ចាំង​មួយ​ចំនួន​លើ​ប្រធានបទ​អាទិភាព​ឆ្នាំ​នេះ»។

លោកអគ្គអភិបាល បានពិពណ៌នាអំពីសារៈសំខាន់នៃការទទួលស្គាល់ «តួនាទីរបស់យុវជនជនជាតិដើមភាគតិចជាអ្នកថែរក្សាវប្បធម៌របស់ពួកគេនាពេលបច្ចុប្បន្ន និងអនាគត»។

លោកបានពន្យល់ថា សម្តេចប៉ាបតែងតែ លើកទឹកចិត្តយុវជនជនជាតិដើមភាគតិចឱ្យរក្សាវប្បធម៌ និងឫសគល់របស់ពួកគេ ដោយប្រយុទ្ធប្រឆាំងនឹងការរើសអើង ការខ្ជះខ្ជាយ និងភាពក្រីក្រ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ និងមនុស្សធម៌៕

Daily Program

Livesteam thumbnail