យុវជនកំពុងរស់នៅដោយក្តីសង្ឃឹមលើការវិវន្តិនៃជំនឿ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូទ្រង់នៅតែបង្ហាញនិងគោរពនូវគោលបំណងរបស់យុវជនដែលពួកគេកំពុងតែរស់ដោយក្តីសង្ឃឹមលើការវិវត្តនៃជំនឿ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីដើមសប្តាហ៍សម្តេចប៉ាបបានមានបន្ទូលទៅកាន់យុវជនឲ្យចូលរួមបញ្ចេញទស្សនៈរបស់ពួកគេហើយទ្រង់នូវតែគោរពនូវឆន្ទះរបស់ពួកគេនៅក្នុងជំនួប នោះ ។
សម្តេចប៉ាបបានមានបន្ទូលថា យុវជននៅតែជាសក្ខីកម្មរបស់មនុស្សគ្រប់គ្នានៅក្នុងផ្លូវនៃជំនឿ ហើយយុវជននៅតែមានអំណរសប្បាយនៅពេលដែលពួកគេបានជួបជាមួយនឹងព្រះគ្រីស្ត។ គួររំលឹកថា ជំនួបនេះគឺរំលឹកដល់ខួប៥ឆ្នាំនៃកម្មវិធីដែលសម្តេចប៉ាប បានអញ្ជើញយុវជនឱ្យ « បន្លឺសំឡេងរបស់ពួកគេ »ហើយលើកទឹកចិត្តពួកគេឲ្យធ្វើ « ជាសាក្សីនៅចំពោះមុខមនុស្សគ្រប់គ្នាចំពោះសេចក្តីអំណរដែលកើតចេញពីមិត្តភាពជាមួយព្រះគ្រីស្ទ » ។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ទ្រង់ចង់ឲ្យបន្ទូលរបស់ទ្រង់ជាប្រភពនៃក្តីសង្ឃឹមជាថ្មី ដល់យុវជនដែលអាចមានអារម្មណ៍បាក់ទឹកចិត្តនៅក្នុងពិភពលោក កុំអស់សង្ឃឹម ហើយពួកគេនៅតែមានព្រះគ្រិស្តជាមិត្តជាដៃគូនៃគំនិតរបស់ពួកគេ ។