មន្រ្តីជាន់ខ្ពស់សន្តអាសនៈ បញ្ចប់ដំណើរទស្សនកិច្ចការទូតរយៈពេល៤ថ្ងៃនៅម៉ុងតេណេហ្គ្រោ
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher ) រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងសម្រាប់ទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ ប្រទេសម៉ុងតេណេហ្គ្រោ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចនៅប្រទេសនៅតំបន់បាល់កង់នេះ លោកអគ្គអភិបាលបាន ជាមួយមន្ត្រីរដ្ឋាភិបាល និងសមាជិកព្រះសហគមន៍កាតូលិកក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី ២១ និងបន្តរហូតដល់ថ្ងៃទី២៤ ខែមីនា ដោយនៅក្នុងអំឡុងពេលន៉លោកបានជួបពិភាក្សា ជាមួយលោក ចាកូវ មីឡាតូវិច (Jakov Milatović)ប្រធានាធិបតី លោក អង់ដ្រេសា មេនឌិច (Andrija Mandić) ប្រធានសភា និងលោក មីឡូកូ ស្ប៉ាហ្សិច (Milojko Spajić) នាយករដ្ឋមន្ត្រី។
ដំណើរទស្សនកិច្ចរបស់លោកអគ្គអភិបាលបាន ធ្វើឡើងតាមការអញ្ជើញរបស់លោក ហ្វីលីប អ៊ីវ៉ាណូវិច ( Filip Ivanović ) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងតេណេហ្គ្រោ ហើយក្រៅពីជួបឥស្សរជននៃប្រទេសនេះ លោកអគ្គអភិបាលក៏បានចូលរួមកម្មវិធីថ្វាយអភិបូជានៅវិហារ St. Tryphon ផងដែរ។
នៅមុនពេលអញ្ជើញត្រឡប់មកកាន់វ៉ាទីកង់វិញ លោកអគ្គអភិបាលក៏បានជួបសហគមន៍កាតូលិកនិង ចូលរួមនៅក្នុងកម្មវិធីអំណរសប្បាយជាមួយនឹងគ្រីស្តបរិស័ទនៅទីនោះខណៈដែលពួកគេកំពុងតែរីករាយនឹងពិធីបុណ្យហែស្លឹកនៅទីនោះ៕