មន្រ្តីកំពូលសន្តអាសនៈថា ការចរចាមិនមែនជាការចុះចាញ់នោះទេ
មន្រ្តីកំពូលសន្តអាសនៈថា ការចរចាមិនមែនជាការចុះចាញ់នោះទេ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានថ្លែងថា សម្រាប់ទស្សនៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ការចរចាមិនមែនជាការចុះចាញ់នោះទេ ប៉ុន្តែជាលក្ខខណ្ឌសម្រាប់សន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង។ លោកកាឌីណាល់បានបញ្ជាក់បន្ថែមនូវគោលគំនិតរបស់សម្តេចប៉ាបបន្ថែមតាមកិច្ចសម្ភាសមួយជាមួយនឹងកាសែតអ៊ីតាលីមួយដោយលោក ដោយនិយាយថា សង្រ្គាមពិតមានហានិភ័យ នូវការកើនកំដៅនៃការប្រើប្រាស់នុយក្លេអ៊ែរ។ វ៉ាទីកង់ញូវបានរាយការណ៍លោកកាឌីណាល់ បានលើកឡើងបែបនេះបន្ទាប់ពីបទសម្ភាសរបស់សម្តេចប៉ាប ស្តីពីសង្រ្គាមនៅអ៊ុយក្រែនជាមួយទូរទស្សន៍ Télévision Suisseថ្មីៗនេះ ។ លោកបានប្រាប់កាសែតនោះថា ដូចដែលការិយាល័យព័ត៌មានសន្តអសនៈ បាន ដកស្រង់សម្តីរបស់សម្តេចប៉ាប កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំមុនថា ការអំពាវនាវរបស់សម្តេចប៉ាបគឺថា «លក្ខខណ្ឌត្រូវបានបង្កើតឡើងសម្រាប់ដំណោះស្រាយការទូតក្នុងការស្វែងរកសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង»។ លោកបានបន្តថា វាច្បាស់ណាស់ថាទំនួលខុសត្រូវចំពោះការបង្កើតលក្ខខណ្ឌបែបនេះមិនស្ថិតលើភាគីម្ខាងទេ ប៉ុន្តែនៅលើភាគីទាំងពីរ ។ លោកបាននិយាយអំពីការចរចា ហើយលើកឡើងថា ភាពក្លាហានក្នុងការចរចា មិនមែនជាការចុះចាញ់ឡើយ។ សន្តអាសនៈមកដល់ពេលនេះបានកំពុងតែ បន្តអំពាវនាវឱ្យមានបទឈប់បាញ់ ហើយវាគួរតែជាពួកឈ្លានពានដែលឈប់បាញ់មុន - ហើយបន្ទាប់មកបើកការចរចា។ លោកកាឌីណាល់បានបន្តថា សម្តេចប៉ាបទ្រង់ពន្យល់ថា ការចរចាមិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាកម្លាំង។ វាមិនមែនជាការចុះចាញ់ទេ តែជាភាពក្លាហាន៕