មន្រ្តីកំពូលការទូតសន្តអាសនៈមកបំពេញទស្សនកិច្ចនៅវៀតណាម
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ ប្រមុខការទូតរបស់សន្តអាសនៈបានកំពុងតែធ្វើទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម។
ប្រភពដដែលបានបន្តថា នេះគឺជាដំណាក់កាលនៃការវិវត្តន៍ផ្នែកកាទូតថ្មីហើយអាចជារបត់នៃការទូតថ្មីមួយរបស់វៀតណាម និងសន្តអាសនៈ។
ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលនៃការស្នាក់នៅប្រទេសវៀតណាមដល់ទៅ៦ថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោកអគ្គអភិបាលគ្រោងនឹងជួបសាវនាការ និងសំដែងការគួរសមជាមួយនឹងលោក នាយករដ្ឋមន្រ្តី និងប្រមុខការទូតវៀតណាម ហើយ និងធ្វើដំណើរទស្សនកិច្ចព្រះសហគមន៍កាតូលិកមួយចំនួននៅក្នុងប្រទេសនេះ។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទំនាក់ទំនងរវាងសន្តអាសនៈ និងវៀតណាមបានរីកចម្រើនយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំវៀតណាមបានអញ្ជើញជួបសម្តេចប៉ាបជាបន្តបន្ទាប់៕