មន្ត្រីស៊ីណូដាល​ សុំឲ្យព្រះសហគមន៍​ចែករំលែករឿង​ធម៌មេត្តាករុណា​ ជាជាង​មានត្រឹមរបាយការណ៍

កាលពីថ្ងៃទី ២៤ ខែកក្កដា នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកឪពុកជីអូកូម៉ូ កូស្តា (Giacomo Costa) SJ ប្រឹក្សានៃអគ្គលេខាធិការដ្ឋានស៊ីណូដាល បានអំពាវនាវដល់ព្រះសហគមន៍មូលដ្ឋាន ឱ្យផ្តោតលើ «របាយការណ៍បែបនិទានរឿង» ដែលរំលេចពីកំណើនខាងផ្លូវវិញ្ញាណ ជាជាងឯកសាររដ្ឋបាលដ៏សោះកក្រោះ។

ការផ្តោតលើកិច្ចការរបស់ព្រះជាម្ចាស់ ជាជាងការទាមទារឱ្យភូមិភាគនានាធ្វើរបាយការណ៍បច្ចេកទេសដែលពេញដោយស្ថិតិ និងសកម្មភាព លោកឪពុកកូស្តា បានលើកទឹកចិត្តឱ្យសហគមន៍នានាសួរថា៖ «តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងចំណោមពួកយើង?»

ដោយផ្អែកលើព្រះគម្ពីរ​ និយាយអំពី​ផ្លូវទៅកាន់ភូមិអេម៉ាអ៊ូស និងការជួបផ្ទាល់​របស់លោកម៉ូសនៅក្នុងព្រះគម្ពីរ លោកបានរំលេចថា គ្រីស្តបរិស័ទច្រើនតែទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់ តាមរយៈការរំលឹក និងការពិចារណាត្រិះរិះរួមគ្នាក្នុងការអធិស្ឋាន។

ការវាស់វែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​តាមរយៈរឿងរ៉ាវប៉ះទង្គិច​ដួងចិត្ត​និង​ការផ្លាស់ប្តូរនានា ដូចជាការស្តារទំនុកចិត្តឡើងវិញ ការចូលរួមយ៉ាងសកម្មភាព​ និងបំផុស​បេសកកម្ម​ឲ្យ​ប្រសើរឡើង មិនអាចស្ទង់វាស់ដោយតួលេខតែមួយមុខបានឡើយ។ របាយការណ៍ពិតប្រាកដគួរតែលេចចេញពីការអធិស្ឋាន និងការពិចារណាត្រិះរិះរួមគ្នារបស់សហគមន៍។

លោកឪពុកកូស្តា​ បានរំលឹកប្រតិភូទាំងឡាយថា មុនពេលព្រះសហគមន៍បង្កើតរចនាសម្ព័ន្ធស្ថាប័ន ឬធម្មវិន័យ ព្រះសហគមន៍បានផ្សព្វផ្សាយជំនឿតាមរយៈការចែករំលែករឿងរ៉ាវរបស់ព្រះយេស៊ូគ្រីស្ត។

សម្រាប់សហគមន៍កាតូលិកភាគតិច និងចម្រុះនៅអាស៊ី ការចែករំលែករឿងរ៉ាវពិតប្រាកដនៃភាពអត់ធ្មត់ ការបម្រើ និងធម៌មេត្តាករុណា​ នឹងអនុញ្ញាតឱ្យព្រះសហគមន៍មូលដ្ឋានអាចធ្វើឱ្យគ្នាទៅវិញទៅមកកាន់តែសម្បូរបែប ព្រមទាំងធ្វើជាសាក្សីអំពីវត្តមានរស់រវើករបស់ព្រះគ្រីស្តនៅក្នុងចំណោមពួកគេ៕

Daily Program

Livesteam thumbnail