ព្រះសហគមន៍នៅអាមេរិកនឹងរៀបចំពិធីអធិដ្ឋានសុំឱ្យប្រឆាំងនឹងអំពើរំលូត
ព្រះសហគមន៍កាតូលិកនៅទូទាំងសហរដ្ឋអាមេរិកកំពុងតែរៀបចំអធិដ្ឋាន៩ថ្ងៃដើម្បីជីវិតដែលជាពិធីខាងជំនឿត្រូវបានរៀបចំឡើងដើម្បីរំលឹកនូវគ្រោះថ្នាក់នៃអំពើរំលូតកូន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីនេះ ត្រូវបានគេគ្រោងរៀបចំចាប់ពីថ្ងៃទី១៦ ខែមករា តទៅ ក្រោមការឧបត្ថម្ភដោយក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិក ។
ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថា បានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៣ នៅចំថ្ងៃខួបលើកទី៤០ឆ្នាំនៃការសម្រេចចិត្តរបស់តុលាការអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំ១៩៧៤ ទាក់ទងនឹងសកម្មភាពរំលូតកូន ហើយក្រោយមកក៏ត្រូវបានគេចាប់អារម្មណ៍ ហើយរៀបចំឡើងនៅទូទាំងសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃនេះ។
នៅរៀងរាល់ថ្ងៃនៃពិធីដែលគេគ្រោងទាំង៩ ថ្ងៃនេះ គឺផ្តោតសំខាន់នៅលើការអប់រំ ការចែករំលែកព័ត៌មាន សកម្មភាពទាក់ទងនឹងការជួយកសាងវប្បធម៌នៃការអោយតម្លៃទៅលើជីវិត ជាដើម។
គោលដៅនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីជំរុញឲ្យសាធារណជនយកចិត្តទុកដាក់នៅក្នុងការការពារមាតានិងទារក ប្រឆាំងនឹងការរំលូតដែលជាសកម្មភាពដ៏មហន្តរាយមួយខាងអារម្មណ៍របស់មនុស្សជាតិ៕