ព្រះសហគមន៍នៅស្រីលង្កា បន្តស្វែងរកយុត្តិធម៌រយៈពេល៥ឆ្នាំ ចំពោះការវាយប្រហារនៅថ្ងៃបុណ្យចម្លង
នៅមុនថ្ងៃគម្រប់ខួបប្រាំឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនៅថ្ងៃបុណ្យចម្លង នៅស្រីលង្កា កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកយុត្តិធម៌និងការទទួលខុសត្រូវ ចំពោះការសម្លាប់រង្គាលនៅតែបន្តប្រឈមមុខនឹងបញ្ហាជាច្រើន។
លោកបូជាចារ្យ រ៉ូហាន ស៊ីលវ៉ា ( Rohan Silva) នាយកមជ្ឈមណ្ឌលសង្គម និងសាសនានៃទីក្រុង កូឡំបូ ប្រទេសស្រីលង្កាបាននិយាយអំពីការស្វែងរកយុត្តិធម៌ដោយមិនចេះនឿយហត់របស់លោក។
លោកបានប្រាប់វ៉ាទីកង់ញូវថា ប្រាំឆ្នាំមកនេះ ការអំពាវនាវរកយុត្តិធម៌ និងការទទួលខុសត្រូវសម្រាប់អ្នកដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យចម្លង នៅក្នុងប្រទេសស្រីលង្កានៅតែបន្ត ទោះបីជា មិនមានយកចិត្តទុកដាក់ និងការឆ្លើយតបក៏ដោយចុះ។
គួររំលឹកថា ការវាយប្រហារដោយគ្រប់បែបបង្កៃនៅ ព្រះវិហារដែលកំពុងប្រមូលផ្តុំទៅដោយ គ្រីស្តបរិស័ទបានកើតមានឡើងកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ និង នៅតាម សណ្ឋាគារអន្តរជាតិចំនួន ៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩០នាក់ និងរាប់រយនាក់បានរងរបួស។
លោកបានបន្តថា អំពើពិឃាតនេះនៅតែបានបន្តលងបន្លាចប្រជាជនស្រីលង្កាដែលទាមទារឱ្យរកឲ្យឃើញការពិត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកកាឌីណាល់ ម៉ាតេទូ ហ្សូបពី (Matteo Zuppi ) អគ្គអភិបាលនៃព្រះសហគមន៍ បូឡូញ៉ា ( Bologna) ក្នុងប្រទេសអ៊ីតាលី បានសន្យាគាំទ្រចំពោះបុព្វហេតុ និងបានចូលរួមក្នុងការអំពាវនាវរបស់ពួកគេឱ្យ «ឈរជាមួយគ្នាដើម្បីយុត្តិធម៌»៕