ព្រះសហគមន៍នៅមីយ៉ាន់ម៉ាឆ្លងឆ្នាំ និងបុណ្យព្រះយេស៊ូប្រសូត្រដ៏ស្ងៀមស្ងាត់
គ្រីស្តបរិស័ទដែលជាសមាជិកនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឆ្លងឆ្នាំនិងបុណ្យព្រះយេស៊ូប្រសូត្រដ៏ស្ងប់ស្ងាត់ខណៈដែលក្រុមសកម្មប្រយុទ្ធបានបន្តការវាយប្រហារ ប្រឆាំងនឹងរបបយោធា។
ពិធីដ៏អំណរសប្បាយនេះ ត្រូវបានរៀបចំឡើងដោយស្ងប់ស្ងាត់បំផុតខណៈដែលប្រជាជនមួយចំនួននៅក្នុងប្រទេសនេះកំពុងតែរងនូវទុក្ខលំបាករត់ចោលផ្ទះសម្បែង ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមរដ្ឋាភិបាលយោធាន និងក្រុមឧទ្ទាម។
ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលចេញពីអំណាចនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មក ប្រទេសនេះគឺបានកើតឡើងនូវអំពើហិង្សាជាច្រើន ហើយចលនាតស៊ូក៏បានផុលផុសឡើងវិញ ។
នៅពេលនេះ ក្រុមប្រដាប់អាវុធនៅរដ្ឋជាច្រើន ដូចជា កាឈិន កាយ៉ាហ្វ ជិន និងការ៉ែន គឺមិនអាចរៀបចំបុណ្យព្រះយេស៊ូប្រសូត្រនិងឆ្នាំថ្មីបានទេ ហើយសកម្មភាពវាយប្រហារបានផ្ទុះជាបន្តបន្ទាប់។
អំពើហិង្សានៅមីយ៉ាន់ម៉ាបានបង្ខំអោយមានមនុស្សប្រមាណជា ២,៦ លាននាក់ត្រូវផ្លាស់ប្តូរនិងគេចចេញពីលំនៅស្ថាន៕