ព្រះសហគមន៍ត្រូវការលោកបូជាចារ្យដើម្បី​និរន្តរភាព

លោកស្រី រ៉េជីណា លីន (Regina Lynch) ប្រធានប្រតិបត្តិនៃមូលនិធិជំនួយព្រះសហគមន៍នៃអង្គការ Church in Need បានមានប្រសាសន៍ថា ពិភពលោកនាពេលបច្ចុប្បន្ននេះគឺកំពុងតែត្រូវការលោកបូជាចារ្យដើម្បីបម្រើកិច្ចការនានានៅក្នុងព្រះសហគមន៍កាន់តែខ្លាំង។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកស្រីបានមានប្រសាសន៍បែបនេះ អំឡុង​ពេល​ចូលរួមរៀបចំសន្និសីទអន្តរជាតិស្តីអំពីដំណើរការអប់រំជីវិតជាបូជាចារ្យ ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកបូជាចារ្យនិង តំណាងប្រមាណជា ជាង១០០០ នាក់មកពី ៦០ ប្រទេស។​

លោកស្រីបានមានប្រសាសន៍ថា ការដាក់ចិត្តដាក់កាយបម្រើកិច្ចការព្រះសហគមន៍ និងគ្រីស្តបរិស័ទដ៏ស្មោះត្រង់តែងតែជាបញ្ហាប្រឈមសម្រាប់បូជាចារ្យនានា។

លោកស្រីបានបន្តថា នៅក្នុងពិភពលោកសព្វថ្ងៃជាពិសេសនៅបស្ចិមប្រទេស តម្រូវការបូជាចារ្យសម្រាប់បម្រើព្រះសហគមន៍គឺកំពុងតែត្រូវការកាន់តែច្រើន ហើយនៅពេលនេះលោកបូជាចារ្យខ្លះ ត្រូវប្រឈមមុខកិច្ចការជាច្រើនដោយពេលខ្លះពួកគាត់ត្រូវធ្វើដំណើរឆ្ងាយៗរាប់សិបគីឡូគឺតដើម្បីតែបុព្វហេតុនៃជីវិតជាអ្នកបម្រើព្រះសហគមន៍។

លោកស្រីបានបន្តថា នៅតំបន់ខ្លួនទោះជាត្រូវស្ថិតនៅក្នុងស្ថានភាពនៃសង្រ្គាម ក៏ក្រុមលោកបូជាចារ្យនៅតែបន្តរស់នៅក្នុងទីក្រុង និងតំបន់ទាំងនោះដោយសេចក្តីក្លាហាន៕

Daily Program

Livesteam thumbnail