ព្រះវិហារនៅស្រីលង្កា និងបញ្ហាប្រឈមនៃកិច្ចសន្ទនាអន្តរសាសនា
កិច្ចសន្ទនាអន្តរសាសនាគឺជាកិច្ចការមួយដែលសន្តអាសនៈជាពិសេសគឺសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយកចិត្តទុកដាក់បំផុតនៅពេលនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាគឺជាបញ្ហាប្រឈមមួយដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសស្រីលង្កា។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា អ្វីដែលលេចឡើងនៅស្រីលង្កាគឺជាបញ្ហាសេរីភាពខាងសាសនា។
ប្រភពដដែលបានបន្តថា ការទទួលបានរូបភាពកាន់តែច្បាស់អំពីបញ្ហាប្រឈមនៃកិច្ចសន្ទនាអន្តរសាសនានៅប្រទេសស្រីលង្កាគឺជាគោលបំណងមួយដែល មូលនិធិ MAGIS កំពុងតែយកចិត្តទុកដាក់។
លោកឪពុក មេនជូឡា នីរ៉ូសសាន់ (Manjula Niroshan )បូជាចារ្យទទួលខុសត្រូវនៅព្រះវិហារ St. Sebastian ក្នុងទីក្រុង Negombo ដែលជាព្រះវិហារមួយក្នុងចំណោមព្រះវិហារទាំងបីដែលរងនូវការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចម្លង នាថ្ងៃទី២១ខែមេសា ឆ្នាំ២០១៩ នៅតែមានការព្រួយបារម្ភអំពីហេតុការណ៍នេះ បន្ទាប់ពីការវាយប្រហារនៅពេលនោះ បានសម្លាប់មនុស្ស ២៧៩នាក់ និងរបួសជាច្រើននាក់ទៀត។
លោកបានបន្តថា ដោយសារតែការវាយប្រហារនេះ អ្នកនៅរស់រានមានជីវិតជាច្រើនមានការប្រុងប្រយត្ន័ និងភ័យខ្លាច៕