ពិធីបុណ្យរំលឹកការរស់ឡើងវិញរបស់ព្រះយេស៊ូចាប់ផ្តើមម្តងទៀតនៅហ្គាហ្សា
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីបុណ្យដែលជាផ្នែកមួយនៃបុណ្យចម្លងត្រូវបានរៀបចំឡើង ដោយលោកបូជាចារ្យ ហ្គាព្រីអែល រ៉ូមេនណេលី អ្នកទទួលខុសត្រូវព្រះសហគមន៍កាតូលិក នៅហ្គាហ្សា។
ប្រភពដដែលបានរាយការណ៍ថា ពិធីបុណ្យនេះ ឆ្លុះបញ្ចាំងពីក្តីសង្ឃឹមសម្រាប់សន្តិភាពដែលដែលពលរដ្ឋនៅហ្គាហ្សាកំពុងតែទន្ទឹងរង់ចាំបំផុត។
ទិដ្ឋភាពនៅទីនោះគឺរៀបចំឡើងដោយស្ងាត់ជ្រងំ ប៉ុន្តែនៅតែមានអត្ថន័យខណៈដែលគ្រីស្តបរិស័ទនៅតែប្រមូលផ្តុំគញនានៅជុំវិញឈើឆ្កាង។
ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងនៅក្នុងអំឡុងពេលដែលហ្គាហ្សាពោរពេញដោយជនរងគ្រោះដែលបានស្លាប់ របួស ស្រេកឃ្លាន ទឹកភ្នែក ភាពឯកោ និងការធ្លាក់ទឹកចិត្ត ប៉ុន្តែទោះបីជាយ៉ាងណក៏ដោយក៏ពួកគេនៅតែបន្តរស់ព្រោះតែ ទឹកសន្សើមពេលព្រឹកនៅលើស្មៅខ្លះ និងផ្កាពីរបីដើមនៃរុក្ខជាតិដែលនៅសេសសល់បង្ហាញថានិទាឃរដូវបានមកដល់ ហើយគ្រិស្តបរិស័ទនិងពលរដ្ឋនៅហ្គាហ្សាគឺនៅតែបន្តខំប្រឹងត្រដរស់ជាមួយនឹងក្តីសង្ឃឹម ដូចដែលពួកគេរង់ចាំការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូ៕