ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុគឺ មិនអាចប្រកែកបាន
លោកកាឌីណាល់ សិលា អាភីស ថ័សិន( Peter Appiah Turkson) អធិការបតីនៃបណ្ឌិតសភាវិទ្យាសាស្រ្តរបស់សន្តអាសនៈ បានសង្កត់ធ្ងន់លើការងាររបស់មនុស្សជាតិក្នុងការថែរក្សាបរិស្ថាន។
នៅក្នុងវេទិកាអំពីបរិស្ថានដែលបានរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកកាឌីណាល់បានមានប្រសាសន៍ថា “ពិភពលោកមិនមែនជាឧប្បត្តិហេតុទេ ប៉ុន្តែជាទង្វើរបស់ព្រះដោយចេតនា” ហើយមនុស្សគ្រប់រូបត្រូវបានត្រាស់ហៅឱ្យធ្វើជាអ្នកថែរក្សាពិភពលោករួមគ្នា។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុគឺជាអ្នកដែលងាយរងគ្រោះបំផុត។ របៀបដែលបរិស្ថានបន្សល់នៅពេលនេះ លោក បាននិយាយថា គឺជាគំរូសោកនាដកម្ម និងគួរឱ្យភ្ញាក់ផ្អើលនៃអំពើបាបរបស់មនុស្សជារចនាសម្ព័ន្ធ។
លោកកាឌីណាល់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពនៅពេលនេះ ដោយសារភាពអាសន្ននៃអាកាសធាតុកាន់តែអាក្រក់ ហើយបញ្ជាក់ថា វាមិនមែនជា គ្រោះមហន្តរាយដែលគេចង់ឲ្យកើតនោះទេ ប៉ុន្តែវាគឺជាអ្វីដែលមនុស្សជាតិកំពុងជួបប្រទះដោយផ្ទាល់។
លោកកាឌីណាល់ក៏បានបានរំលឹកឡើងវិញនូវបន្ទូលរបស់សម្តេចប៉ាបហ្រ្វ់ងស៊ីស្កូដោយបញ្ជាក់ពីតម្រូវការក្នុងការហៅវិបត្តិនៃការប្រែប្រួលអាកាសធាតុថាវាជាអ្វីមិនអាចប្រកែកបាន។
នាឱកាសនោះ លោកស្រី អេមីល គូដា (Emilce Cuda) លេខាធិការនៃគណៈកម្មាធិកា ព្រះសហគមន៍នៅ អាមេរិកឡាទីនបានចង្អុលបង្ហាញពីរបៀបដែលទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានកើតឡើង ។
លោកស្រី បានអំពាវនាវឱ្យពលរដ្ឋនៅអាមេរិកឡាទីនទាំងអស់ផ្តោតលើរបៀបវារៈដែលស្រដៀងនឹងសម្តេចប៉ាប។
លោកស្រីនិយាយថា ៖ «យើងជាទ្វីបក្រីក្រមួយ ប៉ុន្តែនៅពេលដែលយើងអង្គុយនៅតុតែមួយ យើងទាំងអស់គ្នាមានសិទ្ធិទទួលបានលំហ និងសេរីភាពដូចគ្នានោះទេ»។
លោកស្រីបានសង្កត់ធ្ងន់ថា ការក្លាយជាអ្នកក្រមិនមែនមានន័យថា យើងមានជំនាញតិច ឬមានសមត្ថភាពតិចនោះទេ៕