ប្រធានាធិបតីទីម័រខាងកើតបំពេញទស្សនកិច្ចនៅវ៉ាទីកង់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលលោក ចូសេ ម៉ាណូអែល រ៉ាម៉ូស ប្រធានាធិបតីនៃប្រទេសទីម័រខាងកើតនៅថ្ងៃចន្ទសប្តាហ៍នេះ។
នៅក្នុងជំនួបនោះ សម្តេចប៉ាបនិងលោកប្រធានាធិបតីទីម័រខាងកើតបានសំដែងនូវគាវរកិច្ចជាមួយគ្នាទៅវិញទៅមក ខណដែលរដ្ឋទាំងពីរគឺមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ហើយទីម័រខាងកើតក៏ជាប្រទេសមួយដែលមានពលរដ្ឋជាង៩០ ភាគរយ មានជំនឿលើព្រះគ្រីស្ត។
នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរការពិភាក្សាគ្នាលើទិដ្ឋភាពជាច្រើន ទាក់ទងនឹងស្ថានការណ៍សេដ្ឋកិច្ចនិង សង្គម ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ ផងដែរ។
ក្រៅពីនោះ ក៏មានការពិភាក្សាអំពីបញ្ហាអន្តរជាតិនិងស្ថានការណ៍មួយចំនួននៅក្នុងតំបន់អាស៊ីអគ្នេយ៍ ។
បន្ទាប់ពីបញ្ចប់ការពិភាក្សាជាមួយនឹងសម្តេចប៉ាបរួច លោកប្រធានាធិបតីក៏បានបន្តជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈដែលអមដោយលោក អគ្គអភិបាល ប៉ូល រីឆាតហ្គាឡាហ្គ័ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយនឹងរដ្ឋនិងអង្គការអន្តរជាតិផងដែរ៕