ប្រធានអង្គការការីតាសអន្តរជាតិនិយាយថា គ្រប់គ្នាសុទ្ធតែអាចនាំមកនូវក្តីសង្ឃឹមដល់ពិភពលោក
លោកអគ្គអភិបាល ថាស៊ីសូ អ៊ីសាវ គីគូជី ( Tarcisio Isao Kikuchi) ប្រធានអង្គការការីតាសអន្តរជាតិដែល អង្គការសប្បុរសធម៌នៃព្រះសហគមន៍កាតូលិកបាន និយាយថា មនុស្សគ្រប់រូបសុទ្ធតែអាចនាំមកនូវក្តីសង្ឃឹមដល់ពិភពលោកទាំងមូល។
លោកអគ្គអភិបាលបានថ្លែងនៅពេលដែលគ្រីស្តបរិស័ទបានជួបជុំគ្នាអបអរអំណរសប្បាយបុណ្យចម្លង ជាពិសេសគឺថ្ងៃដែលព្រះយេស៊ូមានព្រះជន្មឡើងវិញថា នៅក្នុងព្រះសហគមន៍កាតូលិក ឬព្រះវិហារ បូជាចារ្យបានបំភ្លឺភ្លើងតូចមួយនៅលើទៀននៃបុណ្យចម្លង ប៉ុន្តែក្តីសង្ឃឹមជាភ្លើងបំភ្លឺនៅក្នុងភាពងងឹត។
លោកអគ្គអភិបាលបានថ្លែងថា ជាគ្រិស្តបរិស័ទគឺត្រូវតែបណ្តុះក្តីសង្ឃឹម ដើម្បីបំភ្លឺក្នុងភាពងងឹត។ អណ្ដាតភ្លើងតូចមួយនៅលើទៀនអាចបង្កើតពន្លឺនៅតាម ព្រះវិហារ ប៉ុន្តែមនុស្សគ្រប់គ្នាកំពុងកាន់ភ្លើងតូចមួយ ដែលអាចបង្កើតជាពណ៌ដ៏ស្រស់ស្អាត និងភ្លឺ ហើយនោះជាអ្វីដែលយើងចង់ធ្វើ។
លោកអគ្គអភិបាលបានមានប្រសាសន៍បន្តថា៖ «មនុស្សម្នាក់ៗមានសមត្ថភាពតិចតួចក្នុងការធ្វើសប្បុរសធម៌។ យើងមិនអាចធ្វើកិច្ចការធំបានទេ ប៉ុន្តែប្រសិនបើយើងរួបរួមគ្នា ហើយយកសមត្ថភាពតូចរបស់យើងមកជាមួយគ្នា យើងអាចបង្កើតក្តីសង្ឃឹមបានធំ។ បន្ទាប់មក សហគមន៍ទាំងមូលអាចបង្កើតភាពភ្លឺច្បាស់នៃពន្លឺ ក្តីសង្ឃឹម និងជីវិត។ នោះជាអ្វីដែលយើងត្រូវធ្វើ» ។
មកដល់ពេលនេះអង្គការការីតាសអន្តរជាតិ គឺជាសហព័ន្ធនៃអង្គការជំនួយសង្គ្រោះ ការអភិវឌ្ឍន៍ និងសង្គមកាតូលិកចំនួនដែលបានធ្វើសកម្មភាព នៅក្នុងប្រទេសនិងដែនដីសរុប ជាង២០០៕