បូជាចារ្យដើមកំណើតអាល្លឺម៉ង់ម្នាក់ចែករំលែកទស្សនៈអំពីការកសាងព្រះសហគមន៍នៅអាស៊ី
លោកបូជាចារ្យ ហ្វេ្រន ម៉ាញីស ស៊ូសេណូ (Franz Magnis-Suseno) ដែលចំណាយពេលវេលាប្រមាណជា៥ទស្សវត្សរ៍នៅក្នុងដំណើរការប្រកាសដំណឹងល្អនៅឥណ្ឌូនេស៊ីបានចែករំលែកអំពីវិធីសាស្រ្តដែលព្រះសហគមន៍កសាងស្ពាននៃជំនឿនៅក្នុងប្រទេសនេះ។
នៅមុនពេលដែលឥណ្ឌូនេស៊ីនឹងបើកទ្វារទទួលលោកអភិបាលនិងមេដឹកនាំព្រះសហគមន៍កាតូលិកនៅទូទាំងអាស៊ី សម្រាប់កិច្ចប្រជុំពេញអង្គលើកទី១២ នៃ សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក អាស៊ី (FABC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០២៦ លោកបូជាចារ្យម៉ាញីស បានលើកឡើងថា សម្រាប់កិច្ចប្រជុំនេះ FABC គួរតែស្វែងរកនូវចក្ខុវិស័យនៃគ្រូអប់រំជំនឿដើម្បីបើកបេះដូងជូនប្រជាពលរដ្ឋនានានៅអាស៊ី។
លោកបូជាចារ្យដើមកំណើតអាល្លឺម៉ង់ ដែលក្លាយជាពលដ្ឋឥណ្ឌូនេស៊ីក្រោយពេលបានបម្រើព្រះសហគមន៍នៅប្រទេសនេះ៥០ ឆ្នាំ បានលើកឡើងថា ការលើកកម្ពស់ការសន្ទនា យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិត្រូវតែជាមូលដ្ឋានគ្រឹះនៃការប្រកាសដំណឹងល្អ។
លោកបានបន្តថា ក្នុងនាមជាអ្នកសាងសង់ស្ពាន ភ្ជាប់សាសនា និងសង្គម ជំនឿ និងជីវិតសាធារណៈ ព្រះសហគមន៍ និងស្ថាប័នស៊ីវិល ចាំបាច់ត្រូវគិតគូរចំណុចទាំងនេះ។
លោកបូជាចារ្យបានបន្តថា ការកសាងស្ពាននៃជំនឿមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រខាងសាសនានោះទេ ប៉ុន្តែវាគឺជាការបញ្ចេញមតិដ៏សំខាន់នៃការប្រកាសដំណឹងល្អនៅក្នុងសង្គមពហុនិយម៕