បុព្វជិតចូលនិវត្តន៍ម្នាក់អំពាវនាវឱ្យថ្នាក់ដឹកនាំព្រះសហគមន៍នៅហ្វីលីពីនបម្រើជនក្រីក្រដោយករុណា
លោកអភិបាលនៃព្រះសហគមន៍កាតូលិកចូលនិវត្តន៍អាយុ៩០ ឆ្នាំម្នាក់បានជំរុញឱ្យលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅ ហ្វីលីពីនរក្សាភាពជិតស្និទ្ធជាមួយមនុស្សដែលប្រឈមមុខនឹងភាពក្រីក្រ ជម្លោះ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ និងភាពតានតឹងផ្លូវចិត្ត។
លោកអភិបាល ចូសេ មេនជីរ៉េន ( Jose Manguiran) បានមានប្រសាសន៍ ថាប្រជាជនហ្វីលីពីនជាច្រើនសព្វថ្ងៃនេះកំពុងស៊ូទ្រាំនឹងទុក្ខវេទនាច្រើនជាងអ្វីដែលលោកបានឃើញក្នុងអំឡុងពេលដែលលោកបានបម្រើព្រះសហគមន៍ រាប់ទសវត្សរ៍មកនេះ។
លោកអភិបាលបានលើកឡើងបែបនេះ ក្នុងអំឡុងពេលបើកពិធីថ្វាយអភិបូជា នៅថ្ងៃទី ៧ ខែកក្កដា មុនពេលកិច្ចប្រជុំពេញអង្គលើកទី ១៣២ នៃក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីន នៅលើកោះ មីនដាណាវ (Mindanao )ភាគខាងត្បូងប្រទេសហ្វីលីពីន។
លោកអភិបាល បានអំពាវនាវឱ្យលោកអភិបាលព្រះសហគមន៍ទាំងអស់ ធ្វើជាគំរូ របស់ពួកគេដោយផ្អែកលើក្តីមេត្តាករុណារបស់ព្រះយេស៊ូ ជាពិសេសចំពោះអ្នកដែលក្រីក្រ ត្រូវគេបោះបង់ចោល និងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក។
លោកបានលើកឡើងថា ប្រជាជនរបស់យើងសព្វថ្ងៃនេះមានទុក្ខវេទនាច្រើនជាងអ្វីដែលលោកធ្លាប់ជួបកន្លងមក៕