បារាំង សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត អំពាវនាវឲ្យមានបទឈប់បាញ់នៅលីបង់

កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា យោងតាមសេចក្តីប្រកាសរួមមួយដែលផ្សព្វផ្សាយដោយសេត វិមាន បានឲ្យដឹងថា សហរដ្ឋអាម៉េរិក បារាំង សហគមន៍អឺរ៉ុប និងប្រទេសអារ៉ាបជាច្រើន បាន អំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់រយៈពេល ២១ថ្ងៃ នៅលីបង់ ដែលជម្លោះរវាង អ៊ីស្រាអែល និងហេហ្សបូឡា កំពុងគំរាមនឹងឆាបឆេះពេញនៅក្នុងតំបន់។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក បារាំង សហគមន៍អឺរ៉ុប អូស្រ្តាលី កាណាដា អាឡឺម៉ង អ៊ីតាលី ជប៉ុន អារ៉ាប៊ី សាអ៊ូឌីត អារ៉ាបរួម អេមីរ៉េត និងកាតា មានន័យថា ៖ ”យើងអំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់រយៈពេល ២១ថ្ងៃ នៅព្រំដែនរវាងលីបង់ និងអ៊ីស្រាអែលដើម្បីផ្តល់សំណាងសម្រាប់ការទូត ក្នុងទំនាក់ទំនងជាមួយស្ថានភាពនៅលីបង់ និងនៅហ្គាហ្សា។”
នៅក្នុងសេកចក្តីប្រកាសរួមមួយដាច់ដោយឡែក ដែលត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីជំនួបរបស់ពួកគេនៅខាងក្រៅសមាជនៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បញ្ជាក់ថា បានធ្វើការជាមួយគ្នានៅប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីឈានទៅដល់ការអំពាវនាវរួមគ្នាសម្រាប់ការឈប់បាញ់បណ្តោះអាសន្ន ហើយក៏បានចូលរួមពីប្រទេសនានាផងដែរ។
កាលពីថ្ងៃពុធ ប្រមុខការទូតបារាំង នៅអំឡុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្លែងថា ប្រទេសបារាំង ក្នុងដៃគូជាមួយសហរដ្ឋអាម៉េរិក ស្នើនូវការឈប់បាញ់បណ្តោះអាសន្នរយៈពេល ២១ថ្ងៃ នៅលីបង់ ដើម្បីកិច្ចចចារវាងអីស្រាអែល និងក្រុមហេហ្សបូឡា។ នៅទីក្រុងញូយ៉ក លោកហ្សង់ ណូអែល បារ៉ូត បានលើកឡើងថា ៖ “ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងបានធ្វើការជាមួយដៃគូអាម៉េរិក សម្រាប់គ្រោងការបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ២១ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានកិច្ចចរចា។” លោកបានបន្ថែមថា ៖ “គ្រោងការនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យបានលឿនបំផុត ហើយយើងមានទំនុកចិត្តលើភាគីទាំងពីរថានឹងយល់ព្រមចំពោះគ្រោងការនេះ”។
រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង ដែលជាអ្នកផ្តួចផ្តើមគំនិតសម្រាប់កិច្ចប្រជុំបន្ទាន់នេះ បានសង្កត់ធ្ងន់ថា សង្រ្គាមមិនមែនជៀសមិនរួចនោះទេ គឺនៅក្នុងលក្ខខណ្ឌថា អង្គពាក់ព័ន្ធទាំងអស់ ត្រូវតាំងចិត្តដោះស្រាយសម្រាប់ឲ្យមានដំណោះស្រាយជម្លោះមួយ។ លោកបានលើកឡើងបន្តថា ៖ “ស្ថានភាពនៅលីបង់នៅពេលនេះ គំរាមនឹងឈានដល់ចំណុចដែលលែងអាចត្រឡប់ក្រោយ”។ លោកបានព្រមានថា ៖ “សព្វថ្ងៃនេះ ភាពតានតឹងរវាងក្រុមហេហ្សបូឡា និងអ៊ីស្រាអែលផ្តល់ហានិភ័យរុញច្រានតំបន់ឲ្យធ្លាក់ទៅក្នុងជម្លោះជាទូទៅយ៉ាងឆាប់រហ័ស”។លោកហ្សង់ ណូអែល បារ៉ូត បានរំឭកថា ប្រទេសលីបង់ បានធ្លាក់ទន់ខ្សោយយ៉ាងខ្លាំងរួចហើយដោយសារវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ លោកបានព្រមានថា ៖ “ប្រទេសនេះ មិនត្រូវជួបសង្រ្គាមណាមួយទៀតទេ”។
កាលពីថ្ងៃពុធដែរ អគ្គលេខាអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស នៅអំឡុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអំពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេហ្សបូឡា បានប្រកាសអាសន្នថា ៖ “ឋាននរកលេចមាននៅលីបង់ដោយហិង្សា”។ លោកនិយាយឡើងវិញថា ពិភពលោកមិនអាចទុកឲ្យលីបង់ក្លាយជាហ្គាហ្ស៉ាមួយទៀតឡើយ។
កាលពីថ្ងៃពុធដែរ រដ្ឋមន្រ្តីកិច្ចការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បានព្រមានថា តំបន់មជ្ឈិមបូព៌ាស្ថិតនៅមាត់គែមនៃមហន្តរាយពេញលេងទាំងស្រុង។ លោកអះអាងថា ទីក្រុងតេអេរ៉ង់នឹងគាំទ្រប្រទេសលីបង់តាមគ្រប់មធ្យោបាយនៅក្នុងករណីមានការរីករាលដាលនៃការវាយប្រហាររបស់អ៊ីស្រាអែល។
Daily Program
