បព្វជិតកាតូលិកឥណ្ឌាលើកទឹកចិត្តគ្រីស្តបរិស័ទឲ្យទស្សនាភាពយន្តអំពីរ៉ានីម៉ារីយ៉ា
លោកកាឌីណាល់ អាន់តូនី ពូឡា (Anthony Poola) ប្រធានអន្តរសភាកាតូលិកឥណ្ឌា និងជាអគ្គអភិបាលព្រះសហគមន៍កាតូលិកនៃទីក្រុងហៃដឺរ៉ាបាដ (Hyderabad) បានលើកទឹកចិត្តដល់គ្រីស្តបរិស័ទគាំទ្រ និងផ្សព្វផ្សាយភាពយន្តជាភាសាតេលូហ្គូ ឲ្យឈ្វេងយល់ពីជីវិតរបស់រ៉ានីម៉ារីយ៉ាជាអ្នកមានសុភមង្គល។
លោកកាបានអំពាវនាវដល់បូជាចារ្យ គ្រីស្តបរិស័ទ និងគ្រហស្ថ ឱ្យចាក់បញ្ចាំង និងផ្សព្វផ្សាយភាពយន្តនេះនៅក្នុងព្រះសហគមន៍កាតូលិក ស្ថាប័ន និងគ្រួសារនានានៅទូទាំងរដ្ឋដែលនិយាយភាសាតេលូហ្គូ បានទស្សនា។
លោកកាឌីណាល់បានសរសេរថា "ខ្ញុំចង់ចែករំលែកជាមួយអ្នកនូវភាពយន្តនេះ ។ នេះជាភាពយន្តដ៏ស្រស់ស្អាត និងរំជួលចិត្ត ដែលយើងនាំមកនូវជីវិតដ៏បំផុសគំនិតរបស់រ៉ានីម៉ារីយ៉ា ដែលនាងបានបង្ហាញទៅអ្នក ក្រីក្រ និងអ្នកដែលត្រូវគេដាក់ឱ្យនៅដាច់ពីគេនៅរដ្ឋម៉ាឌីយ៉ាប្រាដេស ។ ភាពយន្តនេះនៅតែជាសាក្សីដ៏មានឥទ្ធិពលចំពោះជំនឿ ភាពក្លាហាន និងការអត់ឱនទោស"។
លោកបានរំលឹកថា ខ្សែភាពយន្តនេះត្រូវបានណែនាំក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកតេលូហ្គូ នៅទីក្រុងហៃដឺរ៉ាបាដ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ។
ខ្សែភាពយន្តនេះបានទទួលពានរង្វាន់អន្តរជាតិជាង ១២៣ ហើយត្រូវបានជ្រើសរើសសម្រាប់សិទ្ធិទទួលបានពានរង្វាន់អូស្ការ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផលិតនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុក្នុងការលើកកម្ពស់ភាពយន្តដែលផ្អែកលើតម្លៃនៃការអប់រំ៕