បន្ទាប់ពីការរិះគន់របស់លោកដូណាល់ ត្រាំ អង្គការណាតូនិយាយអំពីការបង្កើនថវិកា

អគ្គលេខានៃសម្ព័ន្ធមិត្តណាតូ លោកជេន ស្តូលថេនប៊ឺក កាលពីថ្ងៃចន្ទ បានអបអរសាទ ថា ប្រទេស​ចំនួន ១៨នៃអង្គការណាតូក្នុងចំណោម ៣១ប្រទេស បានសម្រេចគោលដៅ​ចំណាយ​យោធា​នៅឆ្នាំ២០២៤។ ការប្រកាសនេះឆ្លើយតបនឹងការរិះគន់កាលពីពេលថ្មីៗ របស់​លោក​ដូណាល់ ត្រាំ អំពីហិរញ្ញវត្ថុរបស់សម្ព័ន្ធមិត្តណាតូ។

អគ្គលេខាធិការនៃអង្គការណាតូ លោកជេន ស្តូលថេនប៊ឺក កាលពីថ្ងៃពុធទី១៤ ខែកុម្ភៈ បាន​អបអរសាទរអំពីការតម្លើងការចំណាយយោធានៃប្រទេសសម្ព័ន្ធមិត្ត ប៉ុន្មានថ្ងៃ​បន្ទាប់ពីការរិះ​គន់​ដ៏គ្រោតគ្រាតរបស់លោកដូណាល់ ត្រាំ សម្រាប់ប្រទេសមិនបង់លុយឲ្យអង្គការនៅអឺរ៉ុប។

តាមការទាមទារតាំងពីយូររបស់សហរដ្ឋអាម៉េរិក ការបង្កើននេះ បានរំឭកកាលពីសប្តាហ៍មុន តាម​របៀបការប្រើសំដីខ្លាំងរបស់អតីតប្រធានាធិបតីអាម៉េរិក ឬប្រហែលជាអាច​បេក្ខភាព​ប្រធានាធិបតី​នៃគណបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​អាម៉េរិក​នៅ​ខែវិច្ឆិកាខាងមុខ។

កាលពីថ្ងៃពុធ នៅពីមុខសារព័ត៌មាន និងបន្ទាប់ពីបានចោទប្រកាន់សំដី​ដែលធ្វើឲ្យទន់ខ្សោយ​សន្តិសុខ​ណាតូ លោកជេន ស្តូលថេនប៊ឺក បានព្រមានថា ៖ “យើងមិនគួរធ្វើឲ្យទន់ខ្សោយដល់​ភាព​ជឿជាក់សម្រាប់ការពិភាក្សាអំពីណាតូនោះទេ”។ លោកសង្កត់ធ្ងន់ថា ៖ “យើងមិន​ត្រូវ​ទុក​ឲ្យ​មានចំនុចណាមួយ ដែលអាចនាំទៅដល់ការគណនាខុស ឬឆ្គាំងឆ្គង​ ទៅឲ្យទីក្រុងមូស្គូ ដែល​ពាក់ព័ន្ធនឹងកម្រិតនៃការត្រៀមខ្លួន ការតាំងចិត្ត ការប្តេជ្ញាចិត្ត ដើម្បីការពារសម្ព័ន្ធមិត្ត​របស់​យើងនោះទេ។”

អគ្គលេខាធិការនៃអង្គការណាតូក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងព្រមព្រៀងគ្នាដោយសម្ព័ន្ធមិត្តអឺរ៉ុប​រយៈពេល ១០ឆ្នាំ មកហើយ។

នៅអំឡុងពេលសន្និសីទ នៅពីមុខការប្រជុំនៃរដ្ឋមន្រ្តីការពារជាតិនៃក្រុមសម្ព័ន្ធមិត្ត នៅ​ទីក្រុងប្រ៊ុចស៊ែល លោកបានថ្លែងថា ប្រទេសចំនួន ១៨នៃអង្គការណាតូ ក្នុងចំណោម ៣១ ប្រទេស នៅឆ្នាំនេះ នឹងសម្រេចបាន​គោលដៅ ២% នៃ GDP ក្នុងការចំណាយខាងយោធា។​លោក​ប្រាប់​ថា ៖ “នេះគឺជាតួលេខឯកតកម្មមួយទៀត”។ លោកបន្ថែមថា មានតែ ៣ប្រទេស បានឈាន​ដល់​គោលដៅ ២% នៅឆ្នាំ២០១៤។ លោកបន្តថា ៖ “យើងធ្វើឲ្យ​មាន​ការរីក​ចម្រើន​ពិត​ប្រាកដ។ សម្ព័ន្ធមិត្តអឺរ៉ុបចំណាយកាន់តែច្រើន។” បើយោងតាមការវាយតម្លៃដែលផ្សព្វ​ផ្សាយ​​ដោយ​អង្គការ​ណាតូនៅឆ្នាំ២០២៣ បានឲ្យដឹងថា នៅឆ្នាំ ២០២៣ មានតែ ១១ ​ប្រទេស​ទេ​​ដែល​ចំណាយតាមគោលដៅ​”។ ប៉ុន្តែភ្លាមៗ លោកបានគូសបញ្ជាក់ថា ៖ “សម្ព័ន្ធមិត្តខ្លះ​នៅ​ផ្លូវ​​វែង​ឆ្ងាយ​ដើម្បីសម្រេចឈានដល់”។

ណាតូមិនបានផ្សព្វផ្សាយបញ្ជីប្រទេសដែលបានសម្រេចគោលដៅ ២% ប៉ុន្តែ អាឡឺម៉ង់​បាន​បង្ហាញ​ថា ខ្លួននឹងសម្រេចបាននៅឆ្នាំនេះ ហើយបារាំងនៅឆ្នាំក្រោយ។

សហរដ្ឋអាម៉េរិកចំណាយមិនតិចទេ នៅឆ្ងាយ តែជាអ្នកចូលរួមចំណែកទី១​សម្រាប់​ថវិកា​អង្គការ​​ណាតូ។

លោកជេន ស្តូល ថេនប៊ឺក បានរំឭកថា ៖ “យើងបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល នៅ​ទីក្រុងវីលនីញុស ប្រទេសលីទុយអានី អំពីរឿងថា រាល់សមាជិកអង្គការ គួរតែវិនិយោគ ២% នៃ GDP ហើយថា 2% នេះ គឺអប្បរិមា”។

ការភ្ជាប់ដែនដីអ៊ុយក្រែន គ្រីមៀ ដោយរុស្ស៊ីនៅឆ្នាំ២០១៤ បានរួមចំណែកជំរុញឲ្យប្រទេស​អឺរ៉ុបវិនិយោគ​បន្ថែមនៅក្នុងមធ្យោបាយការពារខ្លួនរបស់ពួកគេ។ ហើយចាប់តាំងពីការលុក​លុយ​​ក្នុង​ទ្រង់ទ្រាយធំលើអ៊ុយក្រែននៅឆ្នាំ២០២២ ចំនួន ២% បានក្លាយជាតម្រូវការ ឬអាច​លើស​​ហ្នឹង។

ចំណែកលោកដូលណាល់ ត្រាំធ្លាប់បាននិយាយថា នៅពេលលោកបាននិយាយទៅកាន់ ២០​ប្រទេស ដែលមិនបង់ថ្លៃសម្រាប់ចំណែករបស់ពួកគេ គឺពួកគេត្រូវតែបង់ បើមិនដូច្នោះ ពួក​គេ​នឹង​មិនបានទទួលអត្ថប្រយោជន៍ពីការការពារពីអាម៉េរិកទេ។ លុយត្រូវតែមាន។”

 

Daily Program

Livesteam thumbnail