និស្សិតទេវវិទ្យាល័យនៅព្រះសហគមន៍មួយនៅអាមេរិកកើនឡើងទ្វេរ

នៅពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បញ្ចេញសាររបស់ទ្រង់សម្រាប់ទិវាអធិស្ឋានពិភពលោកលោក អេល ហ្វឺណាន់ដេស (Earl Fernandes) អភិបាលនៃព្រះសហគមន៍ភូមិភាគកូឡំបឹសនៅ​រដ្ឋអួហាយ៉ូ សហរដ្ឋអាមេរិកបានប្រាប់វ៉ាទីកង់ញូវថា និស្សិតទេវវិទ្យាល័យនៅក្នុងព្រះសហគមន៍នេះកំពុងតែមានការកើនឡើងទ្វេរនៅក្នុងរយៈពេលពីរឆ្នាំ ។​

លោកអភិបាលបានឲ្យដឹងថា តាមការត្រាស់ហៅកាលពីឆ្នាំ២០២៣កន្លងទៅ សាលាទេវវិទ្យាល័យនៅក្នុងភូមិភាគបានទាក់ទាញនិស្សិតថ្មី​១៦ នាក់ ហើយនៅក្នុងឆ្នាំនេះ គឺ រំពឹងទុកថានឹងចំនួនយុវជន១២នាក់ បន្ថែមទៀតដែលកំពុងតែចាប់អារម្មណ៍ចុះឈ្មោះចូលរៀនទេវវិទ្យាល័យ ។

លោកអភិបាលបានកត់សម្គាល់ថា ភូមិភាគរំពឹងថានឹងមានយុវជនជាច្រើន នាក់បន្ថែមទៀតនឹងស្ម័គ្រចិត្តចូលរៀនថ្នាក់នៅទេវវិទ្យាល័យ ដោយសារតែនៅពេលនេះមានយុវជនជាច្រើនកំពុងតែអធិស្ឋាន និងចាប់អារម្មណ៍នឹងចំពោះកិច្ចខិតខំប្រឹងប្រែងប្រកាសដំណឹងល្អពី គ្រូអប់រំជំនឿនៅក្នុងព្រះសហគមន៍៕

Daily Program

Livesteam thumbnail