ទីលានសន្តសិលានឹងទទួលស្វាគមន៍ការរៀបចំពិព័រណ៍រូបថតស្តីអំពី «ការផ្លាស់ប្តូរ»
វ៉ាទីកង់ញូវបានរាយការណ៍ថា ទីលានសន្តសិលានៅបុរីវ៉ាទីកង់គ្រោងបានក្លាយជាកន្លែង រៀបចំពិធីតាំងពិពណ៌រូបថតស្តីអំពី «ការផ្លាស់ប្តូរ»។
ពិធីតាំងពិពណ៌រូបថតស្តីអំពី «ការផ្លាស់ប្តូរ» បានធ្វើឡើងចាប់ពីថ្ងៃទី៧ ខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ រូបថតដែលចូលរួមនេះ នឹងផ្តោតលើការប្រៀបធៀបឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុជាមួយនឹងក្តីសង្ឃឹមដែលបំផុសគំនិតដោយភាពស្រស់ស្អាតនៃការបង្កើតរបស់ព្រះជាម្ចាស់។
កម្មវិធីនេះរៀបចំឡើងដោយក្រសួងទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយរបស់សន្តអាសនៈ សហការជាមួយ ក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្សជាតិ និងមជ្ឈមណ្ឌលអប់រំឧត្តមសិក្សា ឡូដាតូ ស៊ី (Laudato Si )។
ពិពណ៌នេះនឹងមានការតាំងបង្ហាញរូបថតចំនួន ២៤ សន្លឹក អមដោយការដកស្រង់អត្ថន័យចេញពី ឯកសារ Canticle of the Creatures of Saint Francis និងឯកសារយោង របស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ស្តីអំពី «Laudate Deum»។
រូបថតដែលបានជ្រើសរើស និងរួមបញ្ចូលគ្នាជាមួយនឹងការអធិស្ឋានរបស់ សន្តហ្រ្វង់ស៊ីសដោយបង្ហាញពីភាពផ្ទុយគ្នារវាងភាពស្រស់ស្អាត និងភាពអស្ចារ្យនៃការបង្កើត និងការបំផ្លិចបំផ្លាញដោយការប្រែប្រួលអាកាសធាតុ ទាំងចំពោះបរិស្ថានរបស់យើង និងចំពោះប្រជាជនជុំវិញពិភពលោក៕