ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នឹងធ្វើឡើងនាថ្ងៃទី៣ ខែឧសភា ស្អែកនេះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មាន។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះតាមរយៈសារលិខិតអបអរឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន» ដែលបង្ហាញពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។
សម្តេចធិបតីបានបញ្ជាក់ថា ៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានកម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន»។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចតទៅ៖