ទាហាន​អង់គ្លេស​អាច​នឹង​ជួយគាំទ្រការ​ផ្តល់​ជំនួយ​ដល់​តំបន់​ហ្គាហ្សា

ទាហាន​អង់គ្លេស​អាច​ត្រូវ​ដាក់​ពង្រាយ​ក្នុង​តំបន់​ហ្គាហ្សា​ដើម្បី​ជួយ​ផ្តល់​ជំនួយ​តាម​ផ្លូវ​សមុទ្រ​ថ្មី ដែ​លសហគមន៍អន្តរជាតិជួយដល់ពលរដ្ឋរងគ្រោះនៅហ្គាហ្សា។

ទូរទស្សន៍BBC បានរាយការណ៍ថា គ្មានកងកម្លាំងអាមេរិកណាម្នាក់នឹងត្រូវដាក់ពង្រាយតាមច្រាំ​ងសមុទ្រនៅមជ្ឈឹមបូព៌ាទេ តែទោះជាយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេសត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការបញ្ជូនទាហាននៅពេលដែលច្រករបៀងជំនួយបើក។

ប្រភពដដែលបានអះអាងថា ជំនួយនឹងត្រូវបានបញ្ជូនទៅ ហ្គាហ្សា ដោយចេញពីកោះស៊ីប មុនពេលត្រូវបានផ្ទេរទៅឡានដឹកទំនិញ និងនាវាតូចៗ។

មានសេចក្តីរាយការណ៍ថា នៅពេលនេះក្រុមហាម៉ាសកំពុងពិនិត្យមើលការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ក្រុមជនប្រដាប់អាវុធនេះបានប្រកាសថាខ្លួនបើកចំហចំពោះសំណើណាមួយសម្រាប់ការបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា។

នៅពេលនេះប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងស្វែងរកកិច្ចព្រមព្រៀងមួយសម្រា​ប់ការដោះដូរអ្នកទោស និងបទឈប់បាញ់លើកទីពីរ។

ចាប់តាំងពីជម្លោះបានផ្ទុះឡើង យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៣៤ ៣០០ នាក់ត្រូវបា​នសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងប្រហែល ១ ២០០ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល៕

Daily Program

Livesteam thumbnail