ទាហានអ៊ីស្រាអែលនិយាយថា បានសម្លាប់មេបញ្ជាការតំបន់នៃក្រុមហាម៉ាស
នៅក្នុងសារចូលឆ្នាំថ្មីដល់ទាហាន អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានថ្លែងថា សង្រ្គាម រវាង អីស្រាអ៊ែល និងចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស នៅហ្គាហ្សា បន្តពេញមួយឆ្នាំ២០២៤។
ទាហានអ៊ីស្រាអែល បានថ្លែងថា បានសម្លាប់ លោកអាដែល មីស្ម៉ា នៅក្នុងការវាយប្រហារផ្លូវអាកាសនៅក្នុងទីក្រុង ដេ អាល់ បាឡា នៅដែនដីហ្គាហ្សា។ មេបញ្ជាការតំបន់នៃកងកម្លាំងខ្លាំង របស់ក្រុមហាម៉ាស លោកនូកបា ក៏ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា បានចូលរួមការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា។
យោធាអ៊ីស្រាអែលក៏បានថ្លែងថា កងកម្លាំងអ៊ីស្រាអែល ក៏បានវាយប្រហារ គោលដៅភេរវកម្ម ដែលត្រូវបានប្រើប្រាស់ ដោយក្រុមហាម៉ាស និងក្រុមជីហាដឥស្លាម ដើម្បីដឹកនាំប្រតិបត្តិការសង្រ្គាមនៅ ស្ហ៉េចៃយ៉ា ដែលពីដើមគឺជាសង្កាត់ដែលពោរពេញដោយមនុស្សរស់នៅនៃទីក្រុងក្នុងតំបន់ហ្គាហ្សា។
រដ្ឋមន្រ្តីអ៊ីស្រាអែលនៃសន្តិសុខជាតិ លោកអ៊ីតាម៉ា បេន ហ្គ្វៀ បានអំពាវនាវឲ្យមានការត្រឡប់មកវិញនូវអ្នកតាំងទីលំនៅជនជាតិជ្វីបមកដែនដីហ្គាហ្សា បន្ទាប់ពីសង្រ្គាមនៅតែបន្ត និងលើកទឹកចិត្តឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញ
នៅអំឡុងកិច្ចប្រជុំមួយ នៃគណបក្សលោក និងសំដីរបស់លោកដែលផ្សព្វផ្សាយតាមបណ្តាញសង្គម លោកអ៊ីតាម៉ា បេន ហ្គ្វៀ បានថ្លែងថា ៖ “ការផ្សព្វផ្សាយអំពីដំណោះស្រាយដែលលើកទឹកចិត្តឲ្យមានការចាកចេញរបស់ប្រជាជននៅហ្គាហ្សា គឺចាំបាច់។ នេះគឺជាដំណោះស្រាយត្រឹមត្រូវ យុត្ថិធម៌ មានសីលធម៌ និងមានមនុស្សធម៌”។
រដ្ឋមន្រ្តីសន្តិសុខជាតិ ដោយមិនបានបញ្ជាក់ថា គាត់តាំងចិត្តបណ្តាញប្រជាជនហ្គាហ្សាចេញ ឬយ៉ាងណា លោកក៏អំពាវនាវថា នេះគឺជាឱកាសបង្ហាញនូវគម្រោងការមួយដែលសំដៅលើកទឹកចិត្តឲ្យមានការចាកចេញរបស់ប្រជាជននៅហ្គាហ្សាឆ្ពោះទៅកាន់ប្រទេសដទៃៗទៀត នៅលើពិភពលោក។ លោកបានបញ្ជាក់ថា ការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនពីដែនដីហ្គាហ្សា ដែលគាត់អំពាវនាវដោយសុទ្ធចិត្ត ក៏នឹងបើកផ្លូវសម្រាប់ការស្តារឡើងវិញនូវអាណានិគមជនជាតិជ្វីបនៅលើទឹកដីប៉ាឡេស្ទីន។
ចំណែកនៅស៊ីហ្ស័រដានី អំពើហិង្សា បានរីកធំឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សា។ ប្រធានអង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល ការពារសិទ្ធមនុស្ស លោកយេស ឌីន បានថ្លែងថា ទង្វើហិង្សារបស់អ្នកតាំងទីលំនៅអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅស៊ីហ្ស័រដានី បានឈានដល់កម្រិតឯកតកម្មនៅឆ្នាំ២០២៣ និងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់។ អង្គការនេះ បានបន្ថែមថា ៖ “ផ្ទះជាង ១០ខ្នង និងយានយន្តជាច្រើនត្រូវបានដុតកាលពីឆ្នាំមុន”។
ចាប់តាំងពីការឡើងកាន់អំណាចរបស់រដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែលសព្វថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២២ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីសំដែងនូវការបាត់បង់ទំនុកចិត្តចំពោះអាជ្ញាធរអ៊ីស្រាអែលដែលទទួលបន្ទុកអនុវត្តច្បាប់នៅស៊ីហ្ស័រដានី។
ទាក់ទងនឹងប្រធានបទរដ្ឋាភិបាលចម្រុះអ៊ីស្រាអែលដែលកាន់អំណាច ដែលរួមមានអ្នកគាំទ្រអ្នកតាំងទីលំនៅ និងសមាជិកនៃខ្សែបណ្តាញជាតិនិយមជ្រុលដ៏រឹងមាំ អង្គការក្រៅរដ្ឋាភិបាល បានថ្លែងថា ៖ “អំពើហិង្សារបស់អ្នកតាំងទីលំនៅ គឺជានយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល។ “
ចំណែកអ្នកកាសែតមួយក្រុមអាចចូលទៅកាន់នាវាដឹកឧត្ថម្ភាចក្របារាំង ឌីមូដ ហើយក៏ជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នករស់នៅហ្គាហ្សាដែលរងរបួសដោយទាហានអ៊ីស្រាអែល។ នៅលើនាវាមានក្មេងពាក់កណ្តាលរងរបួស។ ដើម្បីផ្តល់នូវការព្យាបាលចាំបាច់សម្រាប់បេសកកម្មមនុស្សធម៌នេះ នាវាយោធានេះត្រូវបានបំពាក់ដោយមន្ទីរវះកាត់ពីរ មន្ទីរព្យាបាលសម្រាប់អ្នករងរលាកធ្ងន់ធ្ងរ ឧបករណ៍ស្កេន និងមន្ទីរពិសោធន៍វិភាគផងដែរ។