ថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមលោកអភិបាលអាស៊ីស្តីពីប្រព័ន្ធផ្សព្វផ្សាយ
ការិយាល័យទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាសង្គមនៃក្រុមសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍អាស៊ីបានរៀបចំកម្មវិធីកិច្ចប្រជុំក្រុមលោកអភិបាលអាស៊ីស្តីពីប្រព័ន្ធផ្សព្វផ្សាយ។
កម្មវិធីនេះត្រូវបានគេដឹងថា បានរៀបចំឡើងរយៈពេល៥ថ្ងៃនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
កម្មវិធីនេះបានទាក់ទាញការចូលរួមដោយលោកអភិបាលនៃព្រះសហគមន៍នានាមកពីប្រទេស៤នៅក្នុងអាស៊ី ។
កម្មវិធីផ្សព្វផ្សាយតាមបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ត្រូវបានគេដឹងថាគឺជាកម្មវិធីលេចធ្លោមួយ ដែលសហព័ន្ធអន្តរសភាលោកអភិបាលនៃព្រះសហគមន៍អាស៊ីគាំទ្រនិង លើកទឹកចិត្តដើម្បីបន្តលើកកំពស់ការប្រកាសដំណឹងល្អនៅក្នុងព្រះសហគមន៍។
លោកកាឌីណាល់ សេបាស្ទៀន ហ្រ្វង់ស៊ី( Sebastian Francis) អគ្គអភិបាលនៃព្រះសហគមន៍ប៉េណាំនៅប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថា យើងជាមនុស្ស និងជាគ្រិស្តសាសនិកក្នុងពេលដំណាលគ្នា ប៉ុន្តែរហូតដល់ពេលនេះយើងមានបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះយ៉ាងជ្រៅក្នុងខ្លួន នៅក្នុងចិត្ត ប៉ុន្តែក៏ត្រូវការនូវការផ្សព្វផ្សាយផងដែរ។
យោងទៅឯកសារចុងក្រោយរបស់បុរីវ៉ាទីកង់ បានចង្អុលបង្ហាញពីតម្រូវការដើម្បីឱ្យមាន «វត្តមានពេញលេញ» នៃការប្រកាសដំណឹងល្អ តាមអ៊ីនធឺណិតនិងបណ្តាញសង្គម។
លោកបាននិយាយថា ហេតុផលជាមូលដ្ឋាននៅពីក្រោយការប្រាស្រ័យទាក់ទងរបស់យើង គឺការប្រកាសដំណឹងល្អ៕