ត្រីមាសទី១ ឆ្នាំ​២០២៤ ស៊ីម៉ាក់បោសសំអាតមីនជាង ៥១គីឡូម៉ែត្រក្រឡា

យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬស៊ីម៉ាក់​ បាន​ឱ្យដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់​បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់សរុបចំនួនជាង ៥១ គីឡូម៉ែត្រក្រឡា។

របាយការណ៍ដដែលបានបន្តថា អង្គភាពស៊ីម៉ាក់ ក៏បាន​រុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រប់ប្រភេទចំនួន ៤ ០៩២ ត្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៤ ០៥៨ គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៣០ គ្រាប់ nigមីនកែច្នៃចំនួន ៤ គ្រាប់។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបន្តថា អង្គភាព​បាន​រុករកឃើញ និងកម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០ ១៣១ ត្រាប់ រួមមាន៖ គ្រាប់បែក ទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្រ្គាមគ្រប់ប្រភេទ។

ជាមួយគ្នានោះដែរ អង្គភាពនេះក៏បាន​អប់រំទៅលើការ​យល់ដឹងពីមីនដល់ប្រជាពលរដ្ឋក្នុងខេត្តគោលដៅបានចំនួន ៦០៩ ២២៤ នាក់៕

Daily Program

Livesteam thumbnail