តើទីក្រុងខាកគីវ នឹងក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់ទាហានរុស្ស៊ី?
ស៊ីរ៉ែនបន្លឺស្ទើបែកក្រដាសត្រចៀក ការទម្លាក់គ្រាប់បែកមិនឈប់ឈរ និងដ្រូន ហោះនៅក្នុងអាកាស នេះគឺជាអ្វីដែលប្រជាជននៅទីក្រុងខាកគីវ ឆ្លងកាត់ក្នុងជីវិតប្រចាំថ្ងៃ។ ខាកគីវ គឺជា ទីក្រុងធំក្នុងលំដាប់ទី២ របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេស រុស្ស៊ី។ មនុស្ស ៦នាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហារចុងក្រោយ កាលពីរាត្រីថ្ងៃទី៦ មេសា។
ពេលនោះ រុស្ស៊ីបានបាញ់ដ្រូនចំនួន ៣២ គ្រឿង ដ្រូន ស្ហ៉ាហេដ ដែលជាការផលិតរបស់អ៊ីរ៉ង និងវាយប្រហារដាក់គោលដៅស៊ីវិលជាសំខាន់ មាន អគារប្រជាជនរស់នៅ ស្ថានីយ៍សេវារដ្ឋ និងរថយន្តជាង ១០គ្រឿង។
នៅខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃការវាយប្រហាររបស់រុស្ស៊ី ទាហាននៃទីក្រុងមូស្គូ បានទទួលជ័យជម្នះរុលចូលរហូតដល់ច្រកទ្វារនៃទីក្រុងខាកគីវ មុននឹងត្រូវរុញច្រានរហូតទៅដល់ព្រំដែនវិញនៅអំឡុងការវាយប្រហាររបស់អ៊ុយក្រែននៅខែកញ្ញា ឆ្នាំ២០២២។
តាំងពីពេលនោះ ការវាយប្រហារកើតមានឡើងមិនសូវញឹកញាប់ និងហើយប្រជាជនបានកើនឡើងវិញរហូតដល់ ១,៣ លាននាក់ ដែលមុនសង្រ្គាមមានប្រមាណ ២លាន នាក់។
សារព័ត៌មាន The Washington Post បានរាយការណ៍ថា នៅប៉ុន្មានខែចុងក្រោយនេះ ការវាយប្រហារ បានចាប់ផ្តើម និងកើតឡើងជាបន្តបន្ទាប់មកលើទីក្រុង ខាកគីវ ក៏ដូចជា នៅតំបន់ជុំវិញ។
សារព័ត៌មានប្រចាំថ្ងៃរបស់អាម៉េរិក បញ្ជាក់ថា សម្រាប់ការវាយប្រហារ ទីក្រុងខាកគីវគឺជាគោលដៅមួយដ៏ងាយស្រួលបំផុតសម្រាប់ទីក្រុងមូស្គូ។ ទីក្រុងនេះ គឺស្ថិតនៅជិតព្រំដែន ដែលសូម្បីប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ក៏មានការលំបាកនឹងឆ្លើយតបទាន់ពេលវេលា ចំពោះមីស៊ីលល្បឿនលឿនរបស់រុស្ស៊ី។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី អះអាងថា ៖ “ដោយភាពលោភលន់របស់រុស្ស៊ីចង់បានទីក្រុងនេះ និងភាពនៅជិតបង្កើយរបស់វានៅជិតព្រំដែនរុស្ស៊ីផង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានពាក្យចចាមអារ៉ាម អំពីការវាយប្រហារទ្រង់ទ្រាយធំសំដៅដណ្តើមយកទីក្រុងខាកគីវ។ ប៉ុន្តែទីក្រុងនេះត្រូវបានការពារ និងមិនស្ថិតនៅក្នុងគ្រោះថ្នាក់ឡើយ។ សារព័ត៌មាន The Kiyv Independent បានរៀបរាប់ថា សម្រាប់ចារកម្មអ៊ុយក្រែន ពាក្យចចាមអារ៉ាមនេះជាផ្នែកនៃប្រតិបត្តិការទាំងមូលដើម្បីធ្វើឲ្យខូចចិត្តសាស្រ្តរបស់ប្រជាជនអ៊ុយក្រែនពីសំណាក់ក្រុងមូស្គូ។ សារព័ត៌មាននេះ បញ្ជាក់ថា គ្មានអ្វីបង្ហាញថា វិមានក្រឹមឡាំងនឹងរៀបចំការវាយប្រហារជើងគោកថ្មីលើទីក្រុងនេះឡើយ។
យោងតាមអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកអូឡេចសាន សៀស្គី បានឲ្យដឹងថា ទោះបីជាមានសំដីធានាពីមន្រ្តីរបស់អ៊ុយក្រែនក៏ដោយ នៅទីក្រុងខាកគីវ ការគំរាមកំហែងមិនដែលចាត់ទុកថា ស្រាលនោះឡើយ។ មានការពង្រឹងលានដ្ឋាន និងប្រព័ន្ធការពារដ៏ស្មុគស្មាញ កំពុងត្រូវបានរៀបចំឡើងនៅជុំវិញទីក្រុងខាកគីវ។
នៅក្នុងការវិភាគរបស់ខ្លួន សារព័ត៌មាន BBC វាយតម្លៃថា បើរុស្ស៊ីវាយប្រហារខាកគីវ វានឹងអាចបញ្ឈប់ការវាយប្រហាររបស់អ៊ុយក្រែនទៅលើតំបន់ បេលហ្គារ៉ូដ ដែលនៅជិតអ៊ុយក្រែន។ ស្ថិតនៅចម្ងាយប្រមាណ ១០០ គីឡូម៉េទ្រពីទីក្រុង ខាកគីវ ដែនដីនេះ គឺជាផ្ទាំងស៊ីបទៀងទាត់នៃការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែន។
បើយោងតាម BBC បានឲ្យដឹងថា លើសពីនេះ ប្រតិបត្តិការបែបរុស្ស៊ីលើទីក្រុងខាកគីវ នឹងទាមទារចាបាច់នូវការចល័តកម្លាំងប្រមាណ ៣០០០០០នាក់ បន្ថែមនៅក្នុងទាហានរុស្ស៊ី។ ហើយដំណឹងសម្រាប់ការរើសទាហាន ដែលប្រកាសដោយវ្លាឌីមៀ ពូទីន នៅថ្ងៃទី២៩ មីនា គឺជាការសម្រេចដាច់ខាត។