សម្តេចប៉ានឡេអូទី១៤ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងទុរគតជននៅខាសែ្តល ហ្គានដូលហ្វូ

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងជនក្រីក្រនិងទុរគតជន​សង្កាត់ ខាស្តែល ហ្គានដូលហ្វូ។

នាឱកាសនោះសម្តេចប៉ាបឡេអូបានមានបន្ទូលថា យើងទាំងអស់គ្នាគឺសុទ្ធតែជាអ្នកបង្កើតភាពស្រស់ថ្លាដល់ព្រះជាម្ចាស់។​

សម្តេចប៉ាបឡេអូបានពន្យល់ថា យើងម្នាក់ៗត្រូវបានបង្កើត​ឡើងដោយព្រះជាម្ចាស់ យើងអាចរកឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងខ្លួនមនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះមិនបានដឹងតែប៉ុណ្ណោះ ។

សម្តេចប៉ាបឡេអូមានបន្ទូលថា មនុស្សចូលចិត្តស្អាត ប៉ុន្តែកុំភ្លេចថា ភាពស្រស់ស្អាត បំផុតគឺសុទ្ធតែកើតឡើងដោយព្រះជាម្ចាស់​។ មនុស្សជាតិទាំងអស់មិនមានអ្វីលើសគ្នានោះទេ សំខាន់គឺការអប់រំចិត្តគំនិតតាមជំហរមួយច្បាស់លាស់​ មិនថាអ្នកនោះជាអ្នកណាឡើយ៕

Daily Program

Livesteam thumbnail