ជំនឿគឺជាអំណោយទានដំបូងនៃជីវិតជាគ្រីស្តបរិស័ទ
នៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលសង្កត់ធ្ងន់ថាជំនឿគឺជាអំណោយទានដំបូងនៃជីវិតជាគ្រីស្តបរិស័ទ ដូច្នេះគ្រីស្តបរិស័ទគឺត្រូវតែរៀន និងមាន គុណធម៌ និងសេចក្តីស្រលាញ់។
សម្តេចប៉ាបមានមានបន្ទូលថា បើគ្មានគុណធម៌នោះជីវិតរបស់យើងរស់ដូចជាគ្មានភ្នែក មិនដឹងអ្វីខ្មៅ ឬស ពោលគឺជីវិតប្រៀបបាននឹងពិភពដែលខ្មៅងងឹត គ្មានបេះដូងគ្មានការស្រលាញ់ ហើយសំខាន់សូម្បីតែសេចក្តីសង្ឃឹមក៏គ្មានផងដែរ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា ករណីដូចជាព្រះនាងព្រហ្មចារិនី ម៉ារី គឺទ្រង់បានលះបង់ទាំងបេះដូងនិងសេចក្តីស្រលាញ់ ហើយទុកចិត្តនឹងព្រះជាម្ចាស់ ទោះជាជីវិតព្រះនាងរងនូវទុក្ខលំបាកយ៉ាងណាក៏ដោយ។
សម្តេចប៉ាបបានបន្តលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នៅលើការពង្រឹង និងអប់រំ ជំនឿ ដោយលើកឡើងថា ជំនឿគឺជាប្រភពនៃសេចក្តីសង្ឃឹម សេចក្តីស្រលាញ់ និងសេចក្តីមេត្តាករុណផ្សេងៗ ដូច្នេះនៅក្នុងជីវិតជាគ្រីស្តបរិស័ទគឺត្រូវតែបន្តជំនឿទៅបុត្រធិតារបស់ពួកគេតាមពិធីជ្រមុជទឹកដល់អស់កុមារ ដើម្បីជាការកំណត់និងតម្រង់មាគ៌ានៃជំនឿ៕