ជេស្វីតបានបញ្ចប់ការបញ្ចូលគ្នានៃសាកលវិទ្យាល័យព្រះសហគមន៍បីចូលតែមួយ

អនុវត្តតាមការចង្អុលបង្ហាញរបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ជេស្វីត បានបញ្ចប់យ៉ាងជោគជ័យនូវដំណើរកា​រច្របាច់ស្ថាប័នអប់រំជាន់ខ្ពស់ពោលគឺសាកលវិទ្យាល័យបី ឲ្យទៅជាស្ថាប័នអប់រំតែមួយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា តាមសំណើរបស់សម្តេចប៉ាបសាកលវិទ្យាល័យព្រះសហគមន៍បីនៅទីក្រុ​ងរ៉ូម ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមជេស្វីត គឺនឹងត្រូវរួមបញ្ចូលគ្នាជាស្ថាប័នអប់រំតែមួយ។ ​

ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ម៉ាក ឡឺវិស (Mark Lewis S.J.)​ បូជាចារ្យនិងជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Pontifical Gregorian បានទទួលក្រឹត្យនៃការច្របាច់បញ្ចូលគ្នានេះហើយ។

ការច្របាច់បញ្ចូលគ្នានេះ នឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤តទៅ ដើម្បីពង្រឹងគោលដៅនៃការអប់រំនិងការជំរុញការប្រកាសដំណឹងល្អ។

សាកលវិទ្យាល័យទាំងបី ទីមួយគឺ សាកលវិទ្យាល័យ The Gregorian ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៥៥១សម្រាប់បម្រើការអប់រំកម្រិតមហាវិទ្យាល័យ, ​វិទ្យាស្ថាន Pontifical Biblical ដែល​ត្រូវ​បាន​បង្កើ​ត​ឡើង​ក្នុង​ឆ្នាំ ១៩០៩ ដែលបម្រើ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​កម្រិត​ខ្ពស់​នៃ​អត្ថបទព្រះបទគម្ពីរ និងវិទ្យាស្ថាន Pontifical Oriental Institute ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩១៧​ដោយពេលនោះគឺ ផ្តោតលើការសិក្សាកម្រិតខ្ពស់នៅក្នុងវិទ្យាសាស្ត្រសាសនា និងច្បាប់ ព្រះសហគមន៍នៅបូពា៕

Daily Program

Livesteam thumbnail