ជីវិតសត្វ និងរុក្ខជាតិប្រមាណជា ៣៥ ០០០ ប្រភេទកំពុងរងការគំរាមកំហែង
ព្រឹត្តិបត្រព័ត៌មានផ្នែកវិទ្យាសាស្រ្តមួយបានរាយការណ៍ថា ជីវិតសត្វនិងរុក្ខជាតិរហូតដល់ទៅ ប្រមាណជា ៣៥.០០០ ប្រភេទកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងដោយបម្រែបម្រួលអាកាសធាតុ ។
ព្រឹត្តិប័ត្រការវិវត្តន៍និងអេកូឡូស៊ីធម្មជាតិ បានលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលពិភពលោកកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះកំពុងតែបង្ករនូវស្ថានភាពក៏លំបាកដល់ ការបន្សាំរបស់ជីវិតរុក្ខជាតិនិងសត្វទាំងនោះកាន់តែអាក្រក់ទៅៗ ។
កាលពីដំបូងឡើយមានអំណះអំណាងអំពីការបន្សាំនៃសាពាង្គកាយមានជីវិតនានាពាក់ព័ន្ធនឹងស្ថានភាពនេះ ប៉ុន្តែក្រោយមក បញ្ហាកាន់តែអាក្រក់ ដែលនាំអោយការបន្សាំកាន់តែប្រឈមហើយភាពងាយរងគ្រោះក៏កាន់តែកើនឡើង ខណៈដែលតំបន់ដែលរងការគំរាមកំហែងក៏កាន់តែរីកធំ។
ប្រភពដដែលនេះបានបន្តថា នៅពេលដែលកំដៅចេះតែកើនឡើង ផ្កាថ្មក៏កាន់តែសឹករិចរិល ហើយនៅពេលនេះមច្ឆាជាតិនានានៅក្នុងសមុទ្រក៏នឹងធ្លាក់ចុះ នេះគឺជាកត្តាសត្យានុម័តនៃ បម្រែបម្រួលអាកាសធាតុ៕