ជាង២០ឆ្នាំដូនជីជាតិបារាំងម្នាក់ ធ្វើការជាមួយ អ្នកជំងឺ
នៅក្នុងនាមជាបងស្រីដែលស្ម័គ្រចិត្តបូជាកាយដើម្បីបម្រើព្រះជាម្ចាស់ បានចំណាយប្រហែលជា២០ឆ្នាំដើម្បីតែការងារដែលនៅជាប់ជាមួយនឹងអ្នកជំងឺនិងអស់អ្នកដែលត្រូវការនូវការសង្រ្គោះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា បងស្រីរូបនោះ គឺជាបងស្រីជនជាតិបារាំងដែលមានឈ្មោះថា បងស្រី អូរ៉េលី អាលូឆេរី (Aurélie Allouchéry) ជាបងស្រីដែលបម្រើនៅព្រះសហគមន៍មួយនៅក្នុងប្រទេសបារាំង។
បងស្រីបានឲ្យដឹងថា បងស្រីដំបូងឡើយគឺបម្រើតែកិច្ចការនៅក្នុងព្រះសហគមន៍ប៉ុណ្ណោះ ប៉ុន្តែក្រោយពេលដែលទទួលការចាត់តាំងជាជំនួយការខាងសុខមាលភាពមក គឺបងស្រីបានចុះជាប់តែជាមួយនឹងអ្នកជំងឺ។
បងស្រីបានបន្តថា បងស្រីបានស្គាល់ព្រះសហគមន៍និងស្គាល់ព្រះជាម្ចាស់តាំងពីកុមារភាព ដោយតែងតែងទៅព្រះវិហា និងចូលរួមពិធីថ្វាយអភិបូជាប្រចាំ រហូតដល់អាយុ២៥ឆ្នាំ ក៏បានស្មគ្រចិត្តចូលបម្រើព្រះសហគមន៍តែម្តង ។
បងស្រីបានបន្តថា អ្វីដែលបងស្រីបានធ្វើនៅពេលនេះ គឺកើតចេញពីការស្រលាញ់និងចូលចិត្ត ហើយពិតជាមានមោទនភាពដែលបានបម្រើកិច្ចការនេះ ទោះបីជាពីដំបូងឡើយបងស្រីពិតជា មិនដែលស្រមៃថា បងស្រីនឹងមករស់នៅជាមួយនឹងអស់អ្នកជំងឺបែបនេះឡើយ ។
បងស្រីបានបន្តថា អ្វីដែលបងស្រីស្រមៃមកគឺកិច្ចការបង្រៀនកុមារាកុមារី ទេ ប៉ុន្តែព្រះជាម្ចាស់បានត្រាស់ហៅបងស្រី ហើយតាំងពីព្រះជាម្ចាស់ត្រាស់ហៅឲ្យបងស្រីចូលទៅក្នុងកិច្ចការនោះ មក គឺក៏បានពេញចិត្តដោយសេចក្តីរីករាយ៕