ជនភៀសខ្លួនមួយក្រុមពីលីប៊ីបានមកដល់អ៊ីតាលី

ស្រ្តី និងកុមារចំនួន ៩៧ នាក់ដែលជាជនភៀសខ្លួនមកពីប្រទេសលីប៊ីបានមកដល់ប្រទេសអ៊ីតាលីតាមរយៈច្រករបៀងមនុស្សធម៌ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

ក្រុមជនភៀសខ្លួនទាំងនេះ ត្រូវបានគេដឹងថា បានមកដល់ប្រទេសអ៊ីតាលីក្រោមការជួយសម្រ​បសម្រួលដោយសហគមន៍ សន្ត អេជីឌីអូ (Sant'Egidio) ក្រោមការសម្របសម្រូលដោយឧត្ត​មស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​។​

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមស្រ្តីនិងកុមារទាំងនេះ គឺមានស្រ្តីម្នាក់អាយុ ៣០ ឆ្នាំ ដោយបានមកដល់ជាមួយនឹងកូន៤នាក់។ ក្មេងទាំង៤នាក់ គឺមាន អាយុច្រើនជាងគេគឺ​៣ឆ្នាំ បន្ទាប់មក ២ឆ្នាំជាក្មេងភ្លោះ ហើយតូចបំផុតនោះគឺអាយុ ទើបតែ​៦ខែ​។​

នាងបានឲ្យដឹងថា នាងនិងកូនៗបានព្យាយាមចាកចេញពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល៦ ដង ដើម្បីឆ្លងមកអឺរ៉ុប តាមសមុទ្រមីឌីទែរ៉ានេ ដោយឆ្លងកាត់លីប៊ី។

សូមរំលឹកថា ជនភៀសខ្លួនទាំងនេះគឺមកពីប្រទេសផ្សេងៗ ដែលរួមមានដូចជា អេរីទ្រា អេត្យូពីរ ស៊ីរី សូម៉ាលី ស៊ូដង់  ស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាលដោយពួកគេត្រូវចេញពីប្រទេ​ស​លីប៊ី​មក៕

Daily Program

Livesteam thumbnail