ជនចំណាកស្រុក៥នាក់បានលង់ទឹកស្លាប់
ជនចំណាកស្រុក ៥ នាក់ រួមទាំងកុមារីអាយុ ៧ ឆ្នាំម្នាក់បានលង់ទឹកស្លាប់នៅពេលដែលពួកគេប៉ុនប៉ងឆ្លងកាត់ប៉ុស្តិ៍ត្រូតពិនិត្យនៅអង់គ្លេស ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីសភារបស់ចក្រភពអង់គ្លេសអនុម័តច្បាប់ដើម្បីនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសរវ៉ាន់ដា ដែលជាទង្វើមួយដែលត្រូវបានបដិសេធដោយភ្នាក់ងារជំនួយកាតូលិកជាច្រើន។
ពួកគេស្ថិតក្នុងចំណោមមនុស្ស ១១០ នាក់ដែលចេញពីប្រទេសបារាំងតាមទូកដែលមានមនុស្សច្រើនកកកុញ។
បន្ទាប់ពីចេញដំណើរភ្លាមៗ ម៉ាស៊ីនរបស់ទូកបានរលត់ប៉ុន្មានរយម៉ែត្រពីច្រាំង ហើយមនុស្សជាច្រើននាក់បានធ្លាក់ចូលទឹក។
ក្រុមអ្នកជួយសង្គ្រោះបានមកដល់យ៉ាងឆាប់រហ័ស និងបានជួយសង្គ្រោះមនុស្សចំនួន ៤៧ នាក់ នេះបើយោងតាមក្រុមអ្នកសង្រ្គោះបារាំង ដែលនៅទីក្រុងនៅជិត តំបន់ Calais។
លោក ចាក ប៊ីឡង់ ( Jacques Billant) បានប្រាប់អ្នកយកព័ត៌មានថា សោកនាដកម្មនេះបានកើតឡើងនៅលើទូកដែលផ្ទុកលើសចំណុះ។ យើងសូមចូលរួមសោកស្តាយ ចំពោះការស្លាប់របស់មនុស្ស៥នាក់ ដោយរួមមានកុមារីអាយុ៧ឆ្នាំម្នាក់ ស្ត្រីម្នាក់ និងបុរសបីនាក់៕