ឃ្លាធ្វើដំណើរជាមួយព្រះជាម្ចាស់ បកស្រាយថា គឺការធ្វើដំណើរជាមួយមនុស្សធម្មតា
មន្ត្រីជាន់ខ្ពស់របស់សន្តអាសនៈ បានរំលឹកគ្រីស្តបរិស័ទថា ការធ្វើដំណើរជាមួយព្រះជាម្ចាស់មានន័យថា ការធ្វើដំណើរដោយបន្ទាបខ្លួន ហើយជាអាកប្បកិរិយាដែលគ្រីស្តបរិស័ទគ្រប់រូបគួរឱបក្រសោប ដើម្បីដឹងពីចក្ខុវិស័យនៃព្រះសហគមន៍ពិតប្រាកដ។
លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាហ្គែល ( Luis Antonio Tagle) ដែលជាទទួលខុសត្រូវកិច្ចការប្រកាសដំណឹងល្អមួយរូប បានមានប្រសាសន៍នៅក្នុងកម្មវិធីមួយនៅហ្វីលីពិនថា មនុស្សគ្រប់រូបគួរតែធ្វើតាមរបៀបដែលព្រះជាម្ចាស់បានធ្វើ ដោយមិនមានការក្រអឺតក្រទម ឬមោទនភាព។
លោកកាឌីណាល់បានពន្យល់ថា នៅពេលអ្នកធ្វើដំណើរជាមួយនឹងព្រះជាម្ចាស់ អ្នកគួរតែដើរ ដោយការបន្ទាប ហើយប្រសិនបើអ្នកមិនបន្ទាបខ្លួនទេ សូមកុំដើរជាមួយនឹងទ្រង់។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា អាថ៌កំបាំងពិតនៃការរស់នៅដូចកូនក្មេង គឺមិនមែនចំណាយលុយដើម្បីរក្សារូបរាងយើងឲ្យក្មេងនោះទេ ប៉ុន្តែជាអំពើនិងសកម្មភាពនៃការបន្ទាបខ្លួនយើងអោយដូចជាកូនក្មេង។
លោកកាឌីណាល់បានបន្តថា កុមារតែងតែដើរជាមួយឪពុកម្តាយរបស់ពួកគេ ហើយព្រះយេស៊ូក៏ទ្រង់បានដើរជាមួយនឹងព្រះនាវម៉ារី និងគ្រីស្តបរិស័ទដោយការដាក់ខ្លួនបំផុត៕